ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ យោងតាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក កើត ឆែ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២២ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចាត់​លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ ឱ្យ​ដឹកនាំ​កិច្ចប្រជុំ ស្តីពី​ការបំពាក់​កាមេរ៉ា​សុវត្ថិភាព នៅ​ទីតាំង​ផ្តល់​សេវាសាធារណៈ (​យន្តការ​ច្រកចេញចូល​តែមួយ​ថ្នាក់​សង្កាត់​) នៃ​រដ្ឋបាល​សង្កាត់ ទាំង​១០៥ ក្នុងភូមិ​សាស្ត្រ រាជធានី​ភ្នំពេញ ។​

​កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី​លោក នាយក​រដ្ឋបាល នាយករង​រដ្ឋបាល មន្ត្រីរាជការ​រដ្ឋបាល រាជធានី​ភ្នំពេញ និង​លោក / លោកស្រី អភិបាល អភិបាលរងខណ្ឌ ទាំង​១៤​។

​ក្នុង​កិច្ចប្រជុំ​នោះ លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ បានលើកឡើង​ថាៈ ការបំពាក់​កាមេរ៉ា​សុវត្ថិភាព ខាងលើនេះ គឺ​ដើម្បីឱ្យ​ការផ្តល់​សេវាសាធារណៈ ជូន​ប្រជាពលរដ្ឋ ប្រកបដោយ​តម្លាភាព ប្រសិទ្ធភាព និង​ភាព​រួសរាយ​រាក់ទាក់ បាន​កាន់តែ​ប្រសើរ​ជាង​មុន​៕/V​.mara