ប្រែសម្រួល : កញ្ញាដាលីស (ប៊ីប៊ីស៊ី) ៖ ឥណ្ឌាបានប្រកាសការចាក់ថ្នាំបង្ការជំងឺកូវីដដូសជំរុញដោយឥតគិតថ្លៃសម្រាប់មនុស្សពេញវ័យទាំងអស់រយៈពេល ៧៥ ថ្ងៃចាប់ពីសប្តាហ៍នេះតទៅ។
រដ្ឋមន្ត្រីសហព័ន្ធមួយរូបបាននិយាយថា ពេលវេលានេះគឺដើម្បីប្រារព្ធខួបលើកទី ៧៥ នៃទិវាឯករាជ្យរបស់ប្រទេសនៅថ្ងៃទី ១៥ ខែសីហា។
រហូតមកទល់ពេលនេះ មានតែបុគ្គលិកជួរមុខ បុគ្គលិកសុខាភិបាល និងមនុស្សដែលមានអាយុលើសពី ៦០ ឆ្នាំប៉ុណ្ណោះដែលមានសិទ្ធិទទួលបានដូសជំរុញដោយឥតគិតថ្លៃ។អ្នកផ្សេងទៀតត្រូវចំណាយប្រាក់សម្រាប់វា។
ចំណាត់ការនេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីឥណ្ឌាកាត់បន្ថយគម្លាតរវាងការចាក់វ៉ាក់សាំងលើកទី២ និងទី៣ ពីប្រាំបួនខែមកនៅត្រឹមប្រាំមួយខែ។
សេចក្តីប្រកាសនេះត្រូវគេរំពឹងថានឹងពង្រីកការចាក់ដូសជំរុញឬដូសប្រុងប្រយ័ត្ន ដែលឥណ្ឌាហៅដូច្នេះ នៅក្នុងប្រទេសនេះ។
កាសែត Hindustan Times បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ទី១៤កក្កដាថា ប្រជាជនឥណ្ឌា ៩២ ភាគរយដែលមានសិទ្ធិទទួលបានដូសជំរុញ មិនទាន់បានមកចាក់នៅឡើយទេ។
ឥណ្ឌាបានចាក់ដូសជំរុញប្រហែល ៥០ លានដូសមកទល់ពេលនេះ ពោលគឺប្រហែលប្រាំភាគរយនៃប្រជាជនដែលមានសិទ្ធិចាក់ប៉ុណ្ណោះ៕
ឥណ្ឌាចាក់វ៉ាក់សាំង ១,៩៩ ពាន់លានដូសចាប់តាំងពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដបានចាប់ផ្តើម