​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ មន្ត្រី​អ៊ុយ​ក្រែន​បាន​និយាយថា កងកម្លាំង​អ៊ុយ​ក្រែន​បាន​វាយប្រហារ​ប៉ុស្តិ៍​ត្រួតពិនិត្យ​យោធា​ចំនួន​ពីរ​និង​កន្លែង​ចុះចត​ឧទ្ធម្ភាគចក្រ​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​​ទី​១៤​កក្កដា​នៅក្នុង​ការវាយប្រហារ​លើ​ក​ទី​ពីរ​ក្នុង​សប្តាហ៍​នេះ លើ​តំបន់​កាន់កាប់​ដោយ​រុស្ស៊ី​នៅ​ភាគ​ខាងត្បូង​ប្រទេស​អ៊ុ​យក្រែន​។​

​លោក សឺ​ហ៊ី​យ ប្រា​ត​ជុ​ក (Serhiy Bratchuk) អ្នកនាំពាក្យ​រដ្ឋបាល​តំបន់​អូ​ដេសា (Odesa)​បាន​ដកស្រង់​សម្តី​របស់​បញ្ជា​ការប្រតិបត្តិ​ការ​ទិស​ខាងត្បូង ដោយ​និយាយ​ថា​ការវាយប្រហារ​ថ្មី​លើ​សង្កាត់​ណូ​វ៉ា​កាខូ​វកា (Nova Kakhovka) ក្នុង​ទីក្រុង​ឃើ​សិន (Kherson)​បានសម្លាប់ “​ជន​ឈ្លានពាន​” ១៣ នាក់​។

លោក​បាន​លើកឡើង​ថា គ្មាន​ភស្តុតាង​សម្រាប់​បញ្ជាក់ចំនួន​អ្នក​ស្លាប់​ទេ​។​

​ក្រសួងការពារជាតិ​រុស្ស៊ី​ភ្លាមៗ​មិនបាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទេ​។​

​យោធា​អ៊ុយ​ក្រែន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ការវាយប្រហារ​ដោយ​កងកម្លាំង​របស់​ខ្លួន​លើ​សង្កាត់​ណូ​វ៉ាកា​ខូវ​កាបានសម្លាប់​មនុស្ស​ចំនួន ៥២ នាក់​។ តែ​ទីភ្នាក់ងារសារព័ត៌មាន TASS​របស់​រុស្ស៊ី​បាន​រាយការណ៍​ថា អាជ្ញាធរ​ដែល​បន្តុប​ដោយ​រុស្ស៊ី​របស់​ទីក្រុង​នេះ​បាន​និយាយថា យ៉ាងហោច​ណាស់​មនុស្ស ៧ នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​នោះ​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័រ​មិនអាច​ផ្ទៀងផ្ទាត់​ភស្តុតាង​សមរ​ភូមិ​ណាមួយ​ដោយ​ឯករាជ្យ​បាន​ទេ​៕

​កងកម្លាំង​អ៊ុយ​ក្រែន​កាន់តែ​អាច​វាយ​ចូល​ទីតាំង​រុស្ស៊ី​ឆ្ងាយៗ​ក្រោយ​ទទួលបាន​សព្វាវុធ​មាន​ប្រសិទ្ធភាព​ជា​មុន​ពី​លោកខាងលិច​