​ដោយៈ បូកគោ / កំពត​: រថយន្ត​មួយគ្រឿង បាន​បុក​ពីក្រោយ​ម៉ូតូ អូស​រទេះ​លក់​នំប៉័ង រួច​រទេះ​នោះ ក៏​ជ្រុល​ទៅបុក​រថយន្ត មកពី​មុខ​មួយគ្រឿង​ផ្សេងទៀត បណ្តាល​ឲ្យ​មនុស្ស​ស្រី បីនាក់ រងរបួស​ធ្ងន់​ស្រាល​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ១០ និង​៤៥​នាទី ព្រឹក​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២២ ត្រង់ចំណុច​ផ្សារ​រាត្រី​កំពត ស្ថិត​ក្នុងភូមិ​កំពង់បាយ​ខាងត្បូង សង្កាត់​កំពង់បាយ ក្រុង​កំពត​។​

​សមត្ថកិច្ច បាន​ប្រាប់​ឱ្យដឹងថាៈ ជនរងគ្រោះ​ទាំងបី​នាក់ រួមមានៈ ១.​ឈ្មោះ ច​ន ឈី អាយុ ១៧​ឆ្នាំ​, ២. ឈ្មោះ ង៉ា គីម​មួយ អាយុ ៥៦​ឆ្នាំ​, ៣.​ឈ្មោះ ឆាវ កែវ អាយុ ១៩​ឆ្នាំ​។ អ្នក​ទាំង​បីនាក់ រស់នៅ​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្តកំពត​។

ប្រភព​ដដែល បាន​រៀបរាប់ថាៈ មុន​គ្រោះថ្នាក់​កើតឡើង គេ​ឃើញ​ម៉ូតូ​អូស​រទេះ​នំ​ប័​ុ​ង មួយគ្រឿង បើក​មកពី​ទិស​ខាងជើង ដោយមាន​អ្នកបើក​ជា​ស្ត្រី និង​អ្នកជិះ ពីរ​នាក់​ទៀត​។ លុះ​មកដល់​ចំណុច​ផ្សារ​រាត្រី ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង បើក​ពីក្រោយ បាន​បុក​ពេញ ទំហឹង បណ្តាលឱ្យ​រទេះ​នំប៉័ង ខ្ទាត​ទៅ​ប៉ះ​ជាមួយ​រថយន្ត មកពី​ខាងមុខ​មួយគ្រឿង​ទៀត ទើប​កៀប​ជាប់​គ្នា​នៅនឹងកន្លែង​។

​សមត្ថកិច្ច បានបញ្ជាក់​ថាៈ ដោយសារ​ភាគី​ខាង​រទេះ​នំប៉័ង រងរបួស​ទាំងបី​នាក់ ទើប​អ្នកឃើញ​ហេតុការណ៍ បាន​ហៅ​រថយន្ត​ស​ង្រោះ ដឹក​អ្នករបួសធ្ងន់ ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ព្យាបាល​ជាបន្ទាន់​៕/V​