កាត់ទោស​ប្រហារជីវិត​បព្វជិត​ឥណ្ឌូនេស៊ី ដោយសារ​ញុះញង់​អោយមាន​ការវាយប្រហារ​ភេរវកម្ម​

3318
ចែករម្លែក
  • 17
    Shares

តុលាការ​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃ​សុក្រ​ទី​២២​មិថុនា​បាន​កាត់ទោស​ប្រហារជីវិត បព្វជិត​រ៉ាឌីកាល់ អា​ម៉ាន់ អាប​ឌូ​រ៉ា​ម៉ាន​(Aman Abdurrahman) ចំពោះ​តួនាទី​របស់គាត់​ក្នុងការ​ញុះ​​ញ​ង់​អ្នកដទៃ​អោយធ្វើ​ការវាយប្រហារ​ភេរវកម្ម​នៅ​ឥណ្ឌូនេស៊ី​។​

​អង្គចៅក្រម​ដែ​មាន​សមាជិក​៥​រូប បានសំរេច​ថា បុរស​វ័យ​៤៦​ឆ្នាំនេះ មាន​ផែនការ​និង​ញុះញង់​អ្នកដទៃ​អោយ​ប្រព្រឹត្ត​អំពើ​ភេរវកម្ម​។​ចុង​ចម្លើយ​ថែមទាំង​បាន​ជួបប្រជុំ​ជា​​មួយ​មនុស្ស​របស់ខ្លួន ឬ​ផ្សព្វផ្សាយ​របាយការណ៍​ស​រ​សេរ​ដោយ​ដៃ ឃ្លី​ប​រូប​ព្រមទាំង​ឃ្លី​ប​អំពាវនាវ​ជា​សម្លេង​។​

​រដ្ឋអាជ្ញា​បាន​សុំ​ប្រហារជីវិត​អា​ម៉ាន់ ដែល​ជាប់ចោទ​ពីបទ​ញុះញង់​បង្កអោយមាន​ការវាយប្រហា​រ​ភេរវកម្ម​ផ្សេងៗ រួមមាន​ការវាយប្រហា​រ​ដោយ​កាំភ្លើង​និង​បំផ្ទុះ​គ្រាប់​​បែក​អត្តឃាត​នៅ​ក្រុង​ហ្សា​ការ​តា​នៅ​ឆ្នាំ​២០១៦​ដែល​បានសម្លាប់​មនុស្ស​៤​នាក់​។​

​អា​ម៉ាន់ ជា​មេដឹកនាំ​សាសនា​នៃ​បណ្តាញ​ជ្រុលនិយម​ក្នុងស្រុក​ឈ្មោះថា Jamaah Ansharut Daulah (JAD)​និង​ក៏​ត្រូវបាន​គេ​គិតថា​ជា​មេដឹកនាំ​ជាក់​ស្តែ​នៃ​ពួកក្រុម​រដ្ឋ​​អ៊ីស្លាម​នៅ​ឥណ្ឌូនេស៊ី​ផងដែរ​។​

​អាជ្ញាធរ​បាន​និយាយថា​ក្រុម​JAD នេះ​បាន​ស្ថិតនៅ​ពីក្រោយ​ការវាយប្រហារ​ឆ្នាំ​២០១៦​និង​ការ​បំផ្ទុះ​គ្រាប់បែក​ជា​បន្តបន្ទាប់​នៅ​ទីក្រុង​ធំ​បំផុត​ទី​២​របស់​ឥណ្ឌូនេស៊ី គឺ​ស៊ូ​រ៉ា​​បា​យ៉ា​កាលពី​ខែ​មុន​។​

​មេធាវី​របស់​អា​ម៉ាន់​បាន​និយាយថា​លោក​នឹង​ពិភាក្សា​ជាមួយ​កូនក្តី​ថា​តើ​នឹង​ប្តឹង​ឧទ្ធរណ៍​ប្រឆាំងនឹង​សាលក្រម​នេះ​ឬ​យ៉ាងណា​៕​ដោយ​៖​វាសនា

​ជនសង្ស័យ​ជា​មេ​ភេរ​វករ អា​ម៉ាន់ អាប់​ឌូ​រ៉ា​ម៉ាន ក្នុងអំឡុង​សវនាការ​កាលពី​ថ្ងៃ​២២​មិថុនា ឆ្នាំ​២០១៨

ទីតាំងផ្សាយពាណិជ្ជកម្ម