ដោយៈ​សុ​ក្ខា​រិ​ន / ពោធិសាត់​: អាជ្ញាធរ និង​សមត្ថកិច្ច បានឱ្យដឹង នៅ​រសៀល ថ្ងៃទី​១៤ កក្កដា ២០២២ នេះ​ថាៈ សមត្ថកិច្ច​នគរបាល និង​យោធា បាន​សហការគ្នា​រុក​រកឃើញ​ជនរងគ្រោះ ជា​ប្តី និង​កូន ហើយ​នៅសល់ តែ​សព​ប្រពន្ធ (​ម្តាយ​) ដែល​បាន​ស្លាប់​ដោយសារតែ​គ្រោះ ធម្មជាតិ ទឹក​ហូរ​កាត់​ថ្នល់ ហើយ​ត្រូវ​ទឹក ហូរ​កួច​ចូល​ស្ទឹង យកទៅ​ទាំង​បីនាក់​តែម្តង ក្នុងអំឡុងពេល​ភ្លៀង កំពុង​ធ្លាក់ ។ បើទោះបីជា​មិនដឹង​ទឹក​ហូរ​កួច ទៅដល់​ណាក៏ដោយ មកទល់នឹង​ពេល នេះ សមត្ថកិច្ច​នគ​បាល និង​យោធា កំពុងតែ​សហការគ្នា បន្ត​រុករក​សព ស្ត្រី​រងគ្រោះ​នោះ ។​

​លោក​វរសេនីយ៍ឯក ធាង ឡេង អធិការនគរបាល​ស្រុក​វាលវែង បានឱ្យដឹង នៅ​រសៀល ថ្ងៃទី​១៤ កក្កដា​នេះ​ថាៈ ករណី​ខាងលើនេះ បានកើត​ឡើង នៅវេលា​ម៉ោង​ប្រមាណ​ជា ៦​និង​២៥ នាទី ល្ងាច​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២២ កន្លងទៅ ដោយសារ​គ្រោះថ្នាក់​ធម្មជាតិ រយៈពេល ៣ ថ្ងៃ​មកហើយ ដែល​ទឹក​ហូរ​កាត់​ផ្លូវ កួច​យក​មនុស្ស និង​ម៉ូតូ ធ្លាក់ចូល​ទៅក្នុង​ស្ទឹង បណ្តាលឱ្យ​ស្លាប់​មនុស្ស​បីនាក់ នៅ​កំណាត់​ផ្លូវជាតិ​លេខ​៥៥ ចន្លោះ​គីឡូម៉ែត្រ លេខ​១៥៥ និង ១៥៦ ត្រង់ចំណុច​ស្ទឹង​កាច់ ស្ថិតក្នុង​ភូមិ​ឯកភាព ឃុំ​ថ្មដា ស្រុក​វា​វែង ខេត្តពោធិ៍សាត់ ។​

​អធិការនគរបាល​ស្រុក​វាលវែង បានឱ្យដឹង​ទៀតថាៈ សាកសព​ជនរងគ្រោះ ទាំងបី​នាក់ ខាងលើ មានឈ្មោះ ជា សុខ​គឿន ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ រស់នៅ​ភូមិ​ស្ពានថ្ម សង្កាត់ រលាប ក្រុង​ពោធិ៍សាត់​, ២. ប្រពន្ធ​របស់​ជនរងគ្រោះ ជា សុខ​គឿន ដែល​គេ​មិនទាន់​ស្គាល់ ឈ្មោះ (​រក​សព​មិនទាន់​ឃេ​ី​ញ​) និង ៣.​មិនទាន់​ស្គាល់ឈ្មោះ​កូន​។ ពួកគេ​ទាំងបី​​ជិះ​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ ពោធិ៍សាត់ 1I-7548 ។

​លោក​វរសេនីយ៍ឯក ធាង ឡេង បានឱ្យដឹង​ទៀតថាៈ បច្ចុប្បន្ន កម្លាំង​នគរបាល សហការ ជាមួយ​កម្លាំងយោធា ព្រមទាំង​សាច់ញាតិ​នៃ​សព បាន​យក​សព​ឪពុក និង​កូន មក​ដាក់​នៅ​ថ្នល់ ហើយ​ប្រគល់ឱ្យ​សាច់ញាតិ​នៃ​សព​។ ដោយឡែក កម្លាំង​សមត្ថកិច្ច កំពុងតែបន្ត​រុករក សព​ស្ត្រី​(​ដែល​ត្រូវជា​ប្រពន្ធ​/​ម្តាយ​) នៅថ្ងៃនេះ បន្តទៀត ខណៈពេល​មេឃ នៅតែ​បន្ត​ធ្លាក់ភ្លៀង​៕/V​