ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​អគ្គស្នងកា​រ​នគរបាលជាតិ​កម្ពុ​ជា និង​មន្ត្រីនគរបាល​ជាន់ខ្ពស់ ស្ថានទូត​អូស្ត្រាលី​បាន​ជួប​ពិភាក្សាគ្នា​លើ​ការងារ​ការពារ​សន្តិសុខ សុវត្ថិភាព ក្នុងកំឡុងពេល​ដែល​លោកស្រី ផេ​ន​ស៊ី វុង​(Penny Wong )​រដ្ឋមន្ត្រីការបរទេស​របស់​ប្រទេស​អូស្ត្រាលី​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​មក​បំពេញ​
​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​ចូលរួម​ប្រជុំ​អាស៊ាន​ការបរទេស ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ចាប់ពី​ថ្ងៃ​០៣ ដល់​ថ្ងៃទី​០៦ខែសីហាខាងមុខនេះ។

​កិច្ចប្រជុំ​ពិភាក្សា​នេះ បានធ្វើ​ឡើង​រវាង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក យឹម លាង អគ្គ​ស្នងការរង​នគរបាលជាតិ (​ទទួល​ផែន​) លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជុំ សា​វុ​ឌ្ឍ ប្រធាន​នាយកដ្ឋាន​អង្គរ​ក្យ ជាមួយ​លោក Anthony Maguire មន្ត្រី​ប៉ូលីស​ជាន់ខ្ពស់​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា លោកស្រី Lisa Showell លេខា​ទី​២ និង​លោក កែវ សាវ៉ន កាលពី​រសៀល​ថ្ងៃទី​១៣ ខែកក្កដា​ម្សិលមិញ​នេះ​៕​សរន​

មន្ត្រីជាន់ខ្ពស់​អគ្គស្នងកា​រ​នគរបាលជាតិ​កម្ពុ​ជា និង​មន្ត្រីនគរបាល​ជាន់ខ្ពស់ ស្ថានទូត​អូស្ត្រាលី​បាន​ជួប​ពិភាក្សាគ្នា​លើ​ការងារ​ការពារ​សន្តិសុខ សុវត្ថិភាព ក្នុងកំឡុងពេល​ដែល​លោកស្រី ផេ​ន​ស៊ី វុង​(Penny Wong )​រដ្ឋមន្ត្រីការបរទេស​របស់​ប្រទេស​អូស្ត្រាលី​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណា​​ចក្រ​កម្ពុជា និង​ចូលរួម​ប្រជុំ​អាស៊ាន​ការបរទេស ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ(រូបថត នាយកដ្ឋានអង្គរក្ស)

លោកជំទាវ Penny Wong រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី(រូបថតឯកសារ)