ទឹកស្ទឹងពោធិសាត់ ឡើងហួសកម្រិត ត្រូវប្រុងប្រយ័ត្ន ឯទឹកស្ទឹងសង្កែ ក៏ឡើងខ្លាំងដែរ
ដោយៈ ប.ខុន / ភ្នំពេញៈ ទឹកស្ទឹងនៅក្រុងពោធិសាត់ អាចនឹងឡើងដល់ ៥,៤០ ម៉ែត្រ គឺលើសពីកម្រិតត្រូវប្រកាស ឱ្យមានការប្រុងប្រយ័ត្ន ០,៤០ ម៉ែត្រ នៅពាក់កណ្តាលយប់នេះ តែវាស្រកទៅវិញ នៅពេលព្រឹក ដោយសារតាមបណ្តាស្ទឹង នៅភាគខាងលើ ទឹកបានស្រក ទៅវិញអស់ហើយ។ ឯនៅក្រុងបាត់ដំបង ទឹកស្ទឹងសង្កែ ក៏បានឡើង ជិតដល់កម្រិត ត្រូវប្រកាស ឱ្យមានការប្រុងប្រយ័យ ហើយដែរ នៅល្ងាចថ្ងៃទី១៤ ខែកក្កដា នេះ។