ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​៖ អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ប្រារព្ធ​វេទិកា​ប្រជាពលរដ្ឋ​ខ្មែរក្រោម (KKPF) : ការតាមដាន​ការអនុវត្ត​អនុសាសន៍​UPR​និង​ការរៀបចំ​របាយការណ៍​ត្រៀម​ចូលរួម​វេទិកា​ប្រជាពលរដ្ឋ​/​សង្គម​ស៊ីវិល​អាស៊ាន​។​ពិធី​បាន​ប្រព្រឹត្តិ​ទៅ​កាលពី​ថ្ងៃទី​១៤​ខែកក្កដា​ឆ្នាំ​២០២២​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២​រាជធានី​ភ្នំពេញ​។

​វេទិកា​នេះ​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​របាយការណ៍​និង​ប្រមូល​ទិន្នន័យ​រួម​ស្តីពី​ស្ថានភាព​រស់នៅ​របស់​ខ្មែរក្រោម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​កម្ពុជា​ក្រោម​សម្រាប់​ដាក់បញ្ចូល​របាយ​ការណ៍ UPR​ដាក់ជូន​អង្គការ​សហ ប្រជាជាតិ និង​ត្រៀម​រៀបចំ​ចូលរួម​វេទិកា​APF/ACSC​។​បង្កើន​ការយល់ដឹង​អំពី​បញ្ហា​ខ្មែរក្រោម​ទៅកាន់​ថ្នាក់ជាតិ ថ្នាក់​តំបន់ និង​អន្តរជាតិ​។ ស្វែងរក​ការជួយ​អន្តរាគមន៍​ក្នុងការ​ដំណោះស្រាយ​បញ្ហា​របស់​ខ្មែរក្រោម​។

​ការដោះស្រាយ​បញ្ហាសំខាន់ៗ​សម្រាប់​ខ្មែរក្រោម​នៅ​កម្ពុជា​និង​បទពិសោធន៍​នៃ​ការតស៊ូ​មតិ​របស់​ខ្មែរក្រោម​ចំពោះ​បញ្ហា​ខ្មែរក្រោម​នៅ​ប្រទេស​វៀតណាម​។​បាន​ព្រាង​របាយការណ៍​UPR​និង​ត្រៀម​ការរៀបចំ​ផែនការ​សម្រាប់​ចូលរួម​វេទិកា​ប្រជាពលរដ្ឋ សង្គម​ស៊ីវិល​អាស៊ាន​នាពេលខាងមុខ​៕​សរន​