ដោយៈសុផល /ភ្នំពេញ:ក្លិបអ្នកកាសែតកម្ពុជា (កអក)សហការជាមួយសមាគមធានារ៉ាប់រងកម្ពុជា បានរៀបចំសិក្ខាសាលាមួយស្តីពី «ការចែករំលែកចំណេះដឹងជូន​អ្នកសារព័ត៌មានអំពីកិច្ចដំណើរការនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា» នាថ្ងៃ១៥ខែកក្កដានេះ នៅសណ្ឋាគារ កាំបូឌីយ៉ាណា។

សិក្ខាសាលានេះមានគោលបំណងលើកកម្ពស់ចំណេះ ដឹងបន្ថែមទៀតដល់អ្នកសារព័ត៌មានអំពីគោលការណ៍ និងស្ថានភាពទូទៅនៃទីផ្សារធានារ៉ាប់រង សំដៅជួយអ្នកសារព័ត៌មានអាចសរសេរអត្ថបទនិងផ្សព្វផ្សាយអំពីធានារ៉ាប់រងកាន់តែមានប្រសិទ្ធភាព។

តាមរយៈសិក្ខាសាលានេះអ្នកសារព័ត៌មាន នឹងមានឱកាសស្វែងយល់អំពីសារសំខាន់នៃ វិស័យធានារ៉ាប់រងរួមទាំងបញ្ហាមួយចំនួនទៀតដែលអ្នកសារព័ត៌មានចង់ដឹង ហើយអាចលើកជា សំនួរដល់វាគ្មិនទាក់ទងនឹងវិស័យធានារ៉ាប់រងនៅកម្ពុជា។

អ្នកសារព័ត៌មានផ្នែកសេដ្ឋកិច្ចប្រមាណ ៤០នាក់ បានត្រូវអញ្ជើញចូលរួមក្នុងសិក្ខាសាលានេះ៕សរន