ដោយ​:​សុខុម​/​ក្រចេះ​: រថយន្ត​សាំ​យ៉ុង​មួយគ្រឿង​ផ្ទុះ​កង់​ក្រោយ​ខាងស្ដាំ​រេ​ចង្កូត​ក្រឡាប់ ធ្លាក់​ផ្លូវជាតិ​លេខ​7A បោក​ផ្ទប់​ទៅនឹង​ចិញ្ចើម​ផ្លូវថ្នល់​ចេញ​សុទ្ធតែ​ឈើ ។ ហេតុការណ៍​នោះ កើតឡើង​នៅ​ភូមិ​គោ​លាប់ ឃុំ​គោ​លាប់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ កាលពី​ទាបភ្លឺ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២២​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​រថយន្ត​ខាងលើនេះ​មាន​ទិសដៅ​មកពី​ខេត្តស្ទឹងត្រែង​។ ពេល​មក ដល់​ចំណុចកើតហេតុ​ទំនងជា​ផ្ទុះ​កង់ បណ្ដាល​ឲ្យ​រេ​ចង្កូត​ក្រឡាប់​តែម្តង​។ អ្នកជិះ​ក្នុង​រថយន្ត​មិន​ទទួល​គ្រោះថ្នាក់​ទេ​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​នគរបាល​ផ្នែក​ចរាចរណ៍​ផ្លូវគោក​នៃ​អធិការ​ដ្ថា​ន​ស្រុក​ចិត្រ​បុរី​បាន​ស្ទូច​យក​រថយន្ត ដែល​ក្រឡាប់ និង​យក​រថយន្ត​សាំ​យ៉ុង​មួយ​ផ្សេងទៀត មក​ដឹកជញ្ជូន​ឈើ​ចេញពី​កន្លែងកើតហេតុ ទៅ​រក្សាទុក នៅ​អធិការ​ស្រុក​ចិត្រ​បុរី​៕​