សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យលោកបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន (A.K. Abdul Momen)រដ្ឋមន្រ្តី ការបរទេសនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែសចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារនាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ នៅវិមានសន្តិភាព រាជធានីភ្នំពេញក្នុង ឱកាសដែលលោកបណ្ឌិតអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃ ទី១៦ ខែកក្កដា ឆ្នាំ២០២២ ៕