ដោយ​: សុខុម / ក្រចេះ: លោក គុយ ពិ​ទូ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តក្រចេះ បានសម្រេច​ចេញ​ដីការ​ឃុំខ្លួន ជនសង្ស័យ​ឈ្មោះ សៅ ផល្លា ដាក់ពន្ធនាគារ បណ្ដោះអាសន្ន កាលពី​កន្លងទៅ ថ្មីៗ​នេះ​។​

​ជនសង្ស័យ​ឈ្មោះ សៅ ផល្លា ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ជា​បុគ្គលិក​អង្គការ​អភិវឌ្ឍន៍​សហ​គម​ន៍ កម្ពុជា រង​ការចោទប្រកាន់ថា ឆបោក​ពលរដ្ឋ​ប្រមាណ​ជិត ៣០០ លាន​រៀល​។ ការសម្រេច​ឃុំ ខ្លួន បុគ្គលិក​អង្គការ​អភិវឌ្ឍន៍​សហ​គម​ន៍​កម្ពុជា​នេះ បន្ទាប់ពី​មាន​ពាក្យបណ្ដឹង​របស់​ប្រជា ពលរដ្ឋ នៅក្នុង​ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ប្រមាណ​ជាង ១០០ គ្រួសារ ធ្វើការ​តវ៉ា និង​នាំខ្លួន​ជនសង្ស័យ​ឈ្មោះ សៅ ផល្លា ប្រគល់​ឱ្យទៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ចង្ក្រង់​។​

​ប្រជាពលរដ្ឋ បាន​ចោទប្រកាន់​ឈ្មោះ សៅ ផល្លា ថា​ស៊ីដាច់​លុយ​ពី​ប្រជាពលរដ្ឋ ក្នុង​សហគមន៍ ជិត ៣០០ លាន​រៀល​។ ករណីនេះ បានកើត​ឡើង កាលពីមុន​ថ្ងៃ​បោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុង​ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។

​ប្រជាពលរដ្ឋ​ប្រមាណ​ជា ១៤២ គ្រួសារ ចាញ់បោក​លុយ​ខាង​អង្គការ​អភិវឌ្ឍន៍​សហ​គម​ន៍ កម្ពុជា មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​អូរឫស្សី ក្រុង​ក្រចេះ ។ នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២២ ប្រជាពលរដ្ឋ បាន​ជួប​ឈ្មោះ សៅ ផល្លា ដែលជា​បុគ្គលិក​អង្គការ​សហគមន៍​កម្ពុ​ជា ក៏បាន​នាំ គ្នា​ឃាត់ និង​នាំខ្លួន​ទៅកាន់​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ចង្ក្រង់ រួច​បញ្ជូនបន្ត​ទៅកាន់​អធិការដ្ឋាន​នគរបាល ស្រុក​ចិត្រ​បុរី ដើម្បី​ធ្វើការ​សាកសួរ ។​

​នៅពេល​សមត្ថកិច្ច​សាកសួរ ឈ្មោះ សៅ ផល្លា បាន​និយាយថាៈ លុយ​ដែល​ប្រមូលបាន​ពី ប្រជាពលរដ្ឋ គឺ​នៅលើ​លោក អ៊ុ សុគន្ធ ជា​ប្រធាន​អង្គការ​អភិវឌ្ឍន៍​កម្ពុ​ជា មាន​ទីតាំងនៅ ភូមិ​ឫស្សី​២ សង្កាត់​អូរឫស្សី ក្រុង​ក្រចេះ​អ្នក​កាន់​លុយ​។ ប្រធាន​អង្គការ​រូបនេះ បានគេច​ខ្លួន បាត់​ហើយ​៕/V​