​ខេត្តព្រះវិហារ​តែងតាំង​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ថ្មី​

1106
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​តំណែង​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តព្រះវិហារ​ដែល​បាន​ទំនេរ​ជា​យូរ​មកហើយ​ដោយ​ប្រធាន​ចាស់​មាន​បញ្ហា​ពាក់ព័ន្ធ​រឿងរ៉ាវ​មួយចំនួន​តាំងពី​ឆ្នាំ​២០១៧​កន្លងទៅ​។​តែ​នៅ​ព្រឹក​ថ្ងៃទី​២២​ខែមិថុនា​ឆ្នាំ​២០១៨​នេះ​ត្រូវ​បានប្រកាស​តែងតាំង​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ថ្មី​។​

​ពិធី​ប្រកាស​តំណែង​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ថ្មី​នេះ​បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​២២​ខែមិថុនា​ឆ្នាំ​២០១៨​នេះ​គឺ​បានតែងតាំង​លោក​យូ​ចិន្តា​យុទ្ធ​ប្រធានស្តីទី​ត្រូវ​ឡើងជា​ប្រធាន​មន្ទីរ​ជំនួស​លោក​គង់​មករា​។​ពិធី​នេះ​​ក្រោម​វត្តមាន​លោក​ឌិ​តទី​ណា​រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​និង​ថាមពល​តំណាង​លោក​ស៊ុយ​សែម​រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល​។​ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​លោក គោ ស៊ុ​ប៊ុន​សឿត អភិបាលខេត្ត​ស្តីទី តំណាង​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ និង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជុំវិញ​ខេត្ត​ជាច្រើនរូប​ទៀត​។​

​លោក​ឌិ​តទី​ណា​បាន​ថ្លែង​ផ្តាំផ្ញើ​ឲ្យ​លោក​ប្រធាន​មន្ទីរ​ថ្មី​ដែល​ប្រកាស​ចូលកាន់​តំណែង​នៅពេលនេះ ត្រូវខិតខំ​អនុវត្តន៍​តួនាទី​ភារកិច្ច​របស់ខ្លួន​ឲ្យ​ស្របតាម​ច្បាប់​ស្របតាម​ការណែនាំ​របស់​ថ្នាក់ដឹកនាំ​ក្រសួង​រ៉ែ​និង​ថាមពល​និង​រដ្ឋបាល​ខេត្តព្រះវិហារ​ពិសេស​ត្រូវមាន​ការសហកា​រ​ល្អ ជាមួយ​មន្ត្រីក្រោមឱវាទ ដើម្បី​ឲ្យ​ការអនុវត្ត​តួនាទី​ភារកិច្ច ទទួលបាន​ជោគជ័យ​៕S/

​ខេត្តព្រះវិហារ​តែងតាំង​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ថ្មី​

ទីតាំងផ្សាយពាណិជ្ជកម្ម