ដោយៈ​សុផល​/​ភ្នំពេញ​៖​លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​គម្រោង ហូ​កា កាលពីថ្ងៃទី១៤ខែកក្កដាបានអនុញ្ញាត​ឲ្យ​លោក យូ​ថុង លីវ​(Yutong Liu )​នាយក​គម្រោង និង​ជា​អ្នកសម្របសម្រួល​គម្រោង​ភាពជា​ដៃគូ​អង្គការ​អន្តរជាតិ​ខាង​ការងារ​-​ចិន (ILO China)​ជួប​សម្តែង​ការគួរ​ស​ម្យ​និង​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​លើ​ការជំរុញ​កសាង​ធនធានមនុស្ស​ក្នុង វិស័យ​ទេសចរណ៍ សំដៅ​ចូលរួមចំណែក​លើកកម្ពស់​ជំនាញ ស្តារ​ជំនាញ​វិជ្ជាជីវៈ​ឡើងវិញ​ក្រោយ​វិបត្តិ និង​លើកកម្ពស់​គុណភាព​សេវាកម្ម​ក្នុង​ខេត្ត​គោលដៅ​ខាងលើ​ផងដែរ​។​