ដោយៈ ជា សីហៈ​/​ភ្នំពេញៈ កាលពី​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២២ លោក​បណ្ឌិត អ៊ា ដា​រិ​ទ្ធ ប្រធាន​នាយកដ្ឋាន​អភិរក្ស និង​បុរាណវិទ្យា ព្រមទាំង​មន្ត្រី​ជំនាញ​នៃ​អាជ្ញាធរ​ជាតិ​ព្រះវិហារ បាន​ចុះ​ត្រួតពិនិត្យ​វឌ្ឍនៈភាព​ការងារ​ជួសជុល​ជណ្ដើរ​បុរាណ​ខាងជើង ប្រាសាទព្រះវិហារ​ដំណាក់កាល​ទី​៣​។
​នាឱកាស​នោះ​លោក​បាន​លើកទឹកចិត្ត និង​ចែករំលែក​បច្ចេកទេស​ជួសជុល ដល់​មន្ត្រី និង​ពលករ​ជំនាញ​ដោយ​ស្នើអោយ​យកចិត្តទុកដាក់​លើ​ការជួសជុល និង​អភិរក្ស​តាម​បទដ្ឋាន​បច្ចេកទេស​អន្តរជាតិ​នៃ​អង្គការ​យូណេស្កូ​។

​លើសពីនោះ លោក​បណ្ឌិត អ៊ា ដា​រិ​ទ្ធ និង​មន្ត្រី​ជំនាញ​ក៏បាន​ពិភាក្សា​លើ​គម្រោង​អភិរក្ស និង​ជួសជុល​ជណ្ដើរ​បុរាណ​ខាងជើង ដំណាក់កាល​ទី​៤ ដែលមាន​រយៈពេល​ពីរ​ឆ្នាំ (​កញ្ញា ២០០២ – សីហា ២០២៤) ដោយ​ផ្តោតលើ​ការជួសជុល​ជណ្តើរ​បុរាណ​ខាងជើង ពី​ថ្នាក់​ដៃ​ជណ្តើរ​ទី​១១ ដល់ ១៤៕​