​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី ស៊ី ជីន​ភីង បាន​ធ្វើដំណើរ​លើកដំបូង​ទៅ​កាន់​តំបន់​ដាច់ស្រយាល​ស៊ីន​ជាំ​ង​របស់​ចិន​ចាប់តាំងពី​បាន​បញ្ជា​ឱ្យ​មាន​យុទ្ធនាការ​ប្រឆាំង​ភេរវកម្ម​​កាល​ពី​ប្រាំបី​ឆ្នាំមុន​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីនហួ​បាន​រាយការណ៍​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ កក្កដា​ថា លោក​ស៊ី​បាន​ធ្វើ​ការត្រួតពិនិត្យ​ទីក្រុង​អ៊ូ​រុម​ឈី (Urumqi) នៃ​តំបន់​ភាគ​ខាងលិច​នេះ ជា​កន្លែង​ដែល​លោក “​បាន​អំពាវនាវ​ឱ្យ​ពង្រឹង​អង្គការ​បក្ស​” និង​ផ្តល់​សេវាកម្ម “​ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​នៃ​ក្រុម​ជនជាតិ​ទាំងអស់​”​។​

​មេដឹកនាំ​ចិន​បាន​ចំណាយពេល​កាលពី​ថ្ងៃ​អង្គារ​និង​ថ្ងៃ​ពុធ​នៅក្នុង​តំបន់ ដែល​លោក​កោតសរសើរ​ថា​ជា “​មជ្ឈមណ្ឌល​នៅក្នុង​កិច្ចសហប្រតិបត្តិការ​ក្រវ៉ាត់​និង​ផ្លូវ​”​ដោយ​សំដៅ​ទៅលើ​មហា​គំរោង​ដែល​គេ​​ហៅថា​«​គំនិត​ផ្តួចផ្តើម​អំពី​ក្រវ៉ាត់​និង​ផ្លូវ​» ដែល​ជា​កម្មវិធី​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ទីក្រុង​ប៉េកាំង​ដើម្បី​ពង្រីក​ទំនាក់ទំនង​របស់​ខ្លួន​នៅ​ក្រៅប្រទេស​។​

​លោក​ក៏​បាន​ចុះ​ទៅ​មើល​សារមន្ទីរ​មួយ ដែល​គាត់​ជំរុញ​ឱ្យ​មាន​ការអភិរក្ស​បេតិកភណ្ឌ​វប្បធម៌​របស់​ក្រុម​ជនជាតិភាគតិច​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ផងដែរ​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ស៊ី​ទៅ​កាន់​តំបន់​ស៊ីន​ជាំ​ង​កើតឡើង​តិចជាង​ពីរ​សប្តាហ៍​បន្ទាប់ពី​លោក​បាន​ធ្វើដំណើរ​ទៅ​ទីក្រុង​ហុងកុង​ដើម្បី​ប្រារព្ធ​ខួប​លើក​ទី ២៥ ឆ្នាំ​នៃ​ការគ្រប់គ្រង​របស់​ចិន​។​

​ស៊ីន​ជាំ​ង​និង​ហុងកុង​ធ្លាប់​ជា​កន្លែង​ដែល​មាន​ភាព​រង្គោះរង្គើ​បំផុត​របស់​ចិន ជាមួយនឹង​ការបង្ហាញ​ជា​ទៀងទាត់​នូវ​ការប្រឆាំង​បក្ស​កុម្មុយនីស្ត​៕

​លោក​ស៊ី​ចុះ​ពិនិត្យ​ទីក្រុង​អ៊ូ​រុម​ឈីនៃតំបន់ស៊ីនជាំង