ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២២ រដ្ឋបាល​ខណ្ឌឫស្សីកែវ បានរៀបចំ​ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ (​ប័ណ្ណកម្មសិទ្ធិ​) ចំនួន ៣.៩១៧ ប័ណ្ណ ជូន​ប្រជាពលរដ្ឋ នៅ​ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ​។

​លោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ឫស្សីកែវ បាន​ចូលរួម​ក្នុង​ពិធី​ចែក​ប័ណ្ណ​នេះ មាន​ចំនួន ៣.៩១៧ ប័ណ្ណ ក្រោម​អធិបតីភាព លោក ស៊ុយ សេ​រិ​ទ្ធ តំណាង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ លោក ពីង រតនៈ អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី រាជធានី​ភ្នំពេញ និង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​មន្ត្រី នៅ​សាលា​រាជធានី​ភ្នំពេញ មន្ត្រី​សាលាខណ្ឌ ចៅសង្កាត់ មេភូមិ អនុ​ភូមិ និង​ប្រជាពលរដ្ឋ ចូលរួម​សរុប​ប្រមាណ ៣០០ នាក់ ៕/V​