​ដោយៈ​ក្រុមហ៊ុន​/​ភ្នំពេញ​៖ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី (​ខេ​ម​បូ​ឌា​) ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដ៏​ល្បីឈ្មោះ​មួយ​នៅ​កម្ពុជា ឥឡូវនេះ​កំពុង​ចូលរួម​លើកកម្ពស់​និង​គាំទ្រ​ដល់​ប្រព័ន្ធ​ទូទាត់ KHQR របស់​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ដែល​ជួយ​សម្រួល​ដល់​ដំណើរការ​ទូទាត់​ប្រាក់​សម្រាប់​អតិថិជន​នៅតាម​ហាង​ទំនិញ និង​ភោជនីយដ្ឋាន​រាប់សិប​ម៉ឺន​កន្លែង​នៅ​ទូទាំងប្រទេស​។​

​ដើម្បី​អបអរ​ការដាក់​ដំណើរការ TrueMoney Wallet KHQR នេះ ក្រុមហ៊ុនទ្រូ​ម៉ាន់​នី នឹង​ផ្តល់ប្រាក់​ជូន​វិញ​ភ្លាមៗ​រហូតដល់៥​ដុល្លារ​លើ​ការទិញ​ទំនិញ​ផ្សេងៗ​ស្របតាម​លក្ខខណ្ឌ​មួយចំនួន​សម្រាប់​អ្នកប្រើប្រាស់ TrueMoney Wallet ថ្មី និង​រហូតដល់ ២​ដុល្លារ​សម្រាប់​អ្នក​ដែលមាន True Money Wallet ​ស្រាប់​។​ អ្នកប្រើប្រាស់​ True MoneyWallet​ទាំងថ្មី​និង​ចាស់​ចាំបាច់​ត្រូវ​ដំឡើង​ទៅកាន់​គណនី​ដែលមាន​កម្រិត​ពេញលេញ​តាមរយៈ​កា​រប​ញ្ជូ​ល​អត្តសញ្ញាណប័ណ្ណ​របស់​ម្ចាស់​គណនី និង​ការថតរូប​ខ្លូន​ឯង​ជាការ​ស្រេច​។ ការផ្តល់ជូន​នេះ​មាន​សុពលភាព​រហូតដល់​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២២​។​

​ចាប់ពីពេលនេះ​តទៅ អ្នកប្រើប្រាស់ TrueMoney Wallet នឹង​អាច​ស្គែ​ន បាន​គ្រប់​ធនាគារ​ដែលមាន KHQR និង​ទូទាត់​ថ្លៃទំនិញ​របស់​ពួកគេ​បាន​នៅតាម​ហាង​ទំនិញ និង​ភោជនីយដ្ឋាន​ផ្សេងៗ​ដែលមាន​ដាក់​បង្ហាញ​កូដ KHQR ដោយ​មិន​គិតថ្លៃ​សេវា​។ ការទូទាត់​នេះ​អាចធ្វើ​បាន​ទាំង​ប្រាក់រៀល ឬ​ដុល្លារ​អាមេរិក​។ កូដ KHQR ត្រូវបាន​រំពឹងថា​នឹងមាន​ដាក់​បង្ហាញ​សម្រាប់​ការទូទាត់​ប្រាក់​នៅតាម​បណ្តា​ហាង​ទំនិញ និង​ភោជនីយដ្ឋាន​ជាង​នៅ​ទូទាំងប្រទេស​។​

​លោកស្រី ឃួន ហ្វ្រ​ង់​ដា​រា អគ្គនាយិកា​គ្រប់គ្រង​ផ្នែក​យុ​ទ្ឋ​សាស្ត្រ​នៃ​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី (​ខេ​ម​បូ​ឌា​) មានប្រសាសន៍ថា​៖ «​នេះ​គឺជា​ភាព​ឈានមុខ​មួយទៀត​សម្រាប់​ក្រុម ហ៊ុន ទ្រូ​ម៉ាន់​នី​។ តាមរយៈ​ការអនុញ្ញាតឱ្យ​អតិថិជន TrueMoney Wallet របស់​យើង​ទូទាត់​ប្រាក់​ដោយ​ស្គែ​ន​កូដ QR ពី​ធនាគារ​ណាមួយ​នៅ​ហាង​ណាមួយ​ដែលមាន​កូដ KHQR េ​នះ គឺ​ធ្វើឱ្យ​បទពិសោធ​ទិញ​ទំនិញ​ទាំងអស់​កាន់តែ​មាន​ភាព​សាមញ្ញ និង​ប្រសើរឡើង​»​។​

​លោកស្រី ឃួន ហ្វ្រ​ង់​ដា​រា បាន​បន្ថែមថា​៖ «​ការប្រើប្រាស់​កូដ QR ឥឡូវនេះ​មាន​ភាព​ជ្រួតជ្រាប​នៅក្នុង​ដំណើរ​ការទិញ​ទំនិញ​ក្នុងប្រទេស ដូច្នេះ​តាមរយៈ​ការដាក់​ដំណើរ ការ​កម្មវិធី​ថ្មី​ដ៏​រឹងមាំ​នេះ យើង​កំពុង​បំពេញតម្រូវការ​អតិថិជន​របស់​យើង​»​។​

​ប្រព័ន្ធ​ទូទាត់​ប្រាក់​តាម​កូដ KHQR គឺជា​ការច្នៃប្រឌិត​ផ្នែក​បច្ចេកវិទ្យា​មួយ​ក្នុងចំណោម​ការច្នៃប្រឌិត​មួយចំនួន​ដែល​ផ្តួចផ្តើមឡើង​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា (NBC)​។ គំនិត​ផ្តួចផ្តើម​ចុងក្រោយ​នេះ​ត្រូវបាន​រំពឹងថា​នឹង​ប្រើប្រាស់​ដោយ​ទូលំទូលាយ​ដោយ​ស្ថាប័នហិរញ្ញវត្ថុ​ក្នុង​ឆ្នាំ​២០២២​នេះ​។

​ថ្មីៗ​នេះ ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី បាន​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាច្រើន រួមទាំង​ជាមួយ ក្រុមហ៊ុន Makro សេវា​ដឹកជញ្ជូន​អាហារ Nham24 និង​ហាង​លក់​សំលៀកបំពាក់​អន​ឡាញ L192៕Ph