ដោយ: សម្បត្តិ / ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរងទទួលផែនការងារភស្ថុភារ និងហិរញ្ញវត្ថុ ដែលជាតំណាងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខណ្ឌមានជ័យ ព្រមទាំងមន្ត្រីនគបាលជាច្រើននាក់ នាព្រឹកថ្ងៃសុក្រ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ បាននាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃ គង់នៅវត្តសន្សំកុសល ស្ថិតក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ នៅក្នុងឱកាសពិធីបុណ្យចូលព្រះវស្សា។
នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ព្រមទាំងលោក លោកស្រី ស្នងការរង បានប្រគេនទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ រួមមានៈទៀនព្រះវស្សា ចំនួន១គូ, សាដកចំនួន៩, អង្ករចំនួន១០០គីឡូក្រាម, ស្ករស ២៥គីឡូក្រាម, មី ១កេសធំ, ត្រីខ ១កេសធំ, ទឹកស៊ីអ៊ីវ ១០យួរ, ទឹកត្រី ១០យួរ,ទឹកបរិសុទ្ធ ៣០កេស,ទឹកក្រូច ២០កេស, ផ្លែឈើ ២កន្ត្រក, បច្ច័យ ២.០០០.០០០ រៀល សម្រាប់វត្ត និងបច្ច័យប្រគេនព្រះសង្ឃ ចំនួន១១២អង្គ សរុបចំនួន ២.២០០.០០០ រៀល៕/V