ដោយ: ប.ជ័យ / បន្ទាយមានជ័យ: រដ្ឋបាលខេត្តបន្ទាយមានជ័យ និងប្រជាពលរដ្ឋ សូមថ្លែងអំណរគុណសម្តេចអគគមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ផ្លូវក្រាលកៅស៊ូ លើខ្នងអាងត្រពាំងថ្ម នៅឃុំប៉ោយចារ និងឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ សម្រាប់ការធ្វើដំណើរ ដឹកកសិផល និងជាផ្លូវយុទ្ធសាស្ត្រតភ្ជាប់វតំបន់ទេសចរណ៍ ក្នុងភូមិសាស្ដ្រខេត្ត ។

លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ថា: ” ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ និងប្រជាពលរដ្ឋទូទាំងខេត្ត សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជៅ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់អំណោយផ្លូវក្រាលកៅស៊ូ លើខ្នងអាងត្រពាំងថ្ម សម្រាប់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផលរបស់បងប្អូនប្រជាពលរដ្ឋ និងជាផ្លូវយុទ្ធសាស្ត្រតភ្ជាប់តំបន់ទេសចរណ៍ ពីប្រាសាទបន្ទាយឆ្មារ ស្រុកថ្មពួក ដល់ខ្នងអាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និងចេញបន្តទៅខេត្តសៀមរាប ។

លោកអភិបាលខេត្ត បានបន្តថា: ឆ្លើយតបទៅនឹងអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ស្តីពីយុទ្ធនាការ បោសសម្អាត មីន ផ្តើមចេញពីឃុំប៉ោយចារ ស្រុកភ្នំស្រុក ជាឃុំគ្មានមីន និងការធ្វេីផ្លូវលេីខ្នងអាងត្រពាំងថ្ម កាល ពី ថ្ងៃ ទី១ កក្កដា ២០២២ ក្នុងឱកាសទិវាមច្ចជាតិ ..ទាំងសកម្មភាពក្រុមការងារបោសសម្អាតមីន នៅឃុំប៉ោយចារ និងសកម្មភាពក្រុមការងារក្រសួងធនធានទឹក និងឧត្តុនិយម កំពុងធ្វេីផ្លូវយ៉ាងសស្រាក់សស្រាំ នៅអាងត្រពាំងថ្ម ស្រុកភ្នំស្រុក នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២៕/V