​ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២២ បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួងបរិស្ថាន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព លោក អ៉ឹ​ង គៀត ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​។

​គួរ​បញ្ជាក់ថា លោក អ៉ឹ​ង គៀត បានទទួល​មរណភាព​កាលពី​វេលា​ម៉ោង ១១​និង​៥០​នាទី ថ្ងៃ​១៥ កើត ខែអាសាឍ ឆ្នាំខាល ចត្វា​ស័ក ពុទ្ធសករាជ​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២២ ក្នុង​ជន្មាយុ ៩៨ ឆ្នាំ ដោយ​ជរាពាធ ដល់​គេហដ្ឋាន​តម្កល់សព ស្ថិតនៅ​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​៕/V​