​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស៊ីនហួ​) ៖ សហរដ្ឋ​អាម៉េរិក​កំពុង​បង្កើន​សមត្ថភាព​ធ្វើតេស្តិ៍​និង​ការផ្គត់ផ្គង់​វ៉ាក់សាំង​ដើម្បី​ដោះស្រាយ​ការផ្ទុះ​ជំងឺ​អុត​ស្វា ខណៈ​ករណី​ដែល​បាន​បញ្ជាក់​ជាង ១.០០០ ត្រូវបាន​រាយការណ៍​នៅ​ទូទាំង​ប្រទេស​។​

​យោង​តាម​ទិន្នន័យ​ចុងក្រោយ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​របស់​សហរដ្ឋ​អាម៉េរិក (CDC)​បានឱ្យដឹងថា ចំនួន​សរុប​នៃ​ករណី​ជំងឺ​អុត​ស្វា​ដែល​បាន​បញ្ជាក់ ១.០៥៣​ត្រូវបាន​រាយការណ៍​នៅក្នុង​​រដ្ឋ​ចំនួន ៤៣ របស់​សហរដ្ឋ​អាម៉េរិក​គិត​ត្រឹម​ថ្ងៃ​ពុធ​ទី​១៣​កក្កដា​។​

​ទិន្នន័យ​របស់ CDC​បានបង្ហាញ​ថា រដ្ឋ​កាលីហ្វ័​រញ៉ា​មាន​ករណី​ច្រើន​ជាង​គេ​គឺ ១៦១ ករណី បន្ទាប់មក​គឺ​ទីក្រុង​ញូវយ៉ក​មាន ១៥៩ ករណី និង​រដ្ឋ​អ៊ី​លី​ណ​យ មាន​ចំនួន ១៥២ ករណី​។​

​អ្នកជំនាញ​បាន​និយាយថា ដោយហេតុ​ថា​ការ​ធ្វើតេស្តិ៍​នៅ​សហរដ្ឋអាម៉េរិ​កជួប​ឧបសគ្គ​ច្រើន ដូច្នេះ​ករណី​ជំងឺ​អុត​ស្វា​ទំនងជា​រាប់​មិន​ទាន់​អស់​ទេ​។​

​វ៉ាក់សាំង JYNNEOS​ជាង ១៣២.០០០ ដូស ដែល​បង្ហាញ​ប្រសិទ្ធភាព​ទប់ស្កាត់​ជំងឺ​អុតស្វាយ​និង​ជំងឺ​អុត​ស្វា​ត្រូវបាន​ចែកចាយ​ពី​ឃ្លាំង​ស្តុក​ជាតិ​ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ឆ្លើយតប​នឹង​ជំងឺ​អុត​ស្វា​​ក្នុង​មូលដ្ឋាន នេះ​បើ​យោង​តាម​ក្រសួង​សុខាភិបាល​និង​សេវា​មនុស្ស​ជាតិ​របស់​សហរដ្ឋអាម៉េរិក (HHS)​។​

​ប៉ុន្តែ​អ្នកជំនាញ​និយាយថា វ៉ាក់សាំង​ជំងឺ​អុត​ស្វា​នៅតែ​បន្ត​ខ្វះខាត​នៅ​កម្រិត​មូលដ្ឋាន នៅពេល​ដែល​ករណី​ឆ្លង​កើនឡើង​៕

​ប្រជាជន​រង់ចាំ​ចាក់​វ៉ាក់សាំង​ជំងឺ​អុត​ស្វា​នៅ​ញូវយ៉ក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៤ ខែកក្កដា ឆ្នាំ​២០២២