អំឡុងពេល​ពីរ​ថ្ងៃនេះ​ផ្ទៃមេឃ​បាន​ស្រឡះ​ឡើងវិញ​ក្រោយ​ភ្លៀង​ធ្លាក់​ជោកជាំ​ក្នុង​ខេត្តកំពត​ពេញ​មួយ​សប្តាហ៍​។​ទន្ទឹមនេះ​ក្រុមហ៊ុន​ស៊ី​ណូ​ហាយ​ដ្រូ ក៏​ត្រៀម​បិទទ្វារ​ទឹក​ទាំងអស់​ដែល​ខ្លួន​បាន​បើក បង្ហូរទឹក​ចេញពី​អាង​ស្តុក​នៃ​ទំនប់​វា​រី​អគ្គិសនី​កំចាយ​នា​ប៉ុន្មាន​មុន​កន្លងទៅនេះ​។​