Views: 60 Post navigation ក្រសួងសុខាភិបាល នៅថ្ងៃនេះ បានប្រកាសជូនព័ត៌មានថា មានអ្នកឆ្លងជំងឺ កូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ចំនួន ១៦នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ៨នាក់ និងអ្នកស្លាប់ថ្មី គ្មាន ។ ក្នុងនេះ ករណីឆ្លងសហគមន៍ ១៦នាក់ ក្នុងនោះ ១៣នាក់ ជាករណីសុំវិញ្ញាបនបត្រ ចេញទៅក្រៅប្រទេស , ករណីនាំចូលថ្មីពី ក្រៅប្រទេស គ្មាន។ ករណីឆ្លងកូវីដនៅចក្រភពអង់គ្លេសបានកើនឡើង៨០០.០០០ នាក់កាលពីសប្តាហ៍មុន ខណៈមនុស្សច្រើនជាងម្នាក់ក្នុងចំណោម ២០នាក់បានឆ្លងកូវីដនៅថ្ងៃជាក់លាក់មួយ ដោយជំរុញឱ្យមនុស្សលុបចោលផែនការនានា ស្នាក់នៅក្នុងផ្ទះ និងពាក់ម៉ាស់ឡើងវិញ។