ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ នេះជារឿងដ៏រន្ធត់ ដែលបុរសម្នាក់ដើរដង្ហែក្បាលប្រពន្ធរបស់គាត់ជុំវិញភូមិមួយក្នុងប្រទេសឥណ្ឌា បន្ទាប់ពីកាត់ក្បាលនាងចោល ដោយសារតែ”គាត់គិតថានាងសាហាយស្មន់”។
មានឈ្មោះថា ណាកាប៉ូឌី ម៉ាចហ៊ី (Nakapodi Majhi) មកពីសង្កាត់មួយក្នុងក្រុងប៊ូហាណេស្វា (Bhubaneswar) រដ្ឋអូឌីសា (Odisha)បុរសនេះត្រូវបានចោទប្រកាន់ថាបានកាត់ក្បាលជនរងគ្រោះដោយអាវុធមុតស្រួច មុនពេលដើរយួរក្បាលក្នុងដៃរបស់គាត់។
វីដេអូមួយបានបង្ហាញលោកម៉ាចហ៊ីដើរជុំវិញភូមិដេនកាណាល់ (Dhenkanal) ដែលថតបាននៅថ្ងៃសុក្រ ១៥ ខែកក្កដា។
ក្រោយមក បុរសនោះត្រូវបានចាប់ខ្លួន ហើយត្រូវគេនិយាយថាបានប្រគល់ខ្លួនឱ្យប៉ូលិសនៅជិតភូមិបែលទីហ្គីរី (Beltigiri)។
ប៉ូលិសក៏បានរឹបអូសយកបំណែកសពជនរងគ្រោះ ហើយចាប់ផ្តើមធ្វើការស៊ើបអង្កេតលើហេតុការណ៍នោះ។
មូលហេតុពិតប្រាកដនៅពីក្រោយឃាតកម្មនេះនៅមិនទាន់ដឹងទេ ប៉ុន្តែគេជឿថាលោកម៉ាចហ៊ីសង្ស័យប្រពន្ធរបស់គាត់ផិតក្បត់ នេះបើយោងតាមប៉ូលិស។
លោកម៉ាចហ៊ីមើលទៅហាក់មិនខ្វល់ពីទង្វើដ៏សាហាវនេះទេ ដោយកាន់ក្បាលខ្មោចយ៉ាងរំភើយ ខណៈអ្នកឈរមើលនាំគ្នាសម្លឹងមើលទាំងស្រឡាំងកាំង៕
ណាកាផូឌី ម៉ាចហ៊ី ពីបទធ្វើឃាតប្រពន្ធកាលពីថ្ងៃសុក្រ ទី១៥កក្កដា ឆ្នាំ២០២២។បុរសនោះត្រូវបានចាប់ខ្លួន ហើយត្រូវគេនិយាយថាបានប្រគល់ខ្លួនឱ្យប៉ូលិស