​ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ តាំងពី​អំឡុង​មុន និង​ក្រោយ​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណ​ត្តុ​ិ​ទី​៥ (​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២២) មក អត្រា​បរិមាណ ពលករ​ខ្មែរ វិល​ពី​ថៃ តាម​ច្រកព្រំដែន​អូរ​បី​ជាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅតែមាន​តិចតួច​។ ប៉ុន្តែ​ប្រការ​គួរកត់សម្គាល់ និង​បារម្ភ​នោះ គឺ​អ្នក​អត់​បាន​ចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​១៩ នៅមាន​ច្រើន ពោលគឺ អាជ្ញាធរ​សុខាភិបាល នៅតែ​មិន​ព្រម​ចាក់​វ៉ាក់សាំង ឱ្យ​ជនបរទេស ស្នាក់នៅ ឬ​ឆ្លងកាត់​ប្រទេស​របស់គេ​ឡើយ ។​

​យោង​ទិន្នន័យ​ក្រុមការងារ​ចម្រុះ​ប្រចាំការ​ច្រក​អូរ​បី​ជាន់ (​ទទួល​ពលករ​) ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែល​ស្រង់​ប្រចាំថ្ងៃ ចន្លោះ​ពី​វេលា​ម៉ោង ៧.០០ នាទី​ព្រឹក ដល់​ម៉ោង ១៦.០០ នាទី​ល្ងាច បានឱ្យដឹងថាៈ ពលករ​ខ្មែរ ធ្វើការ​នៅ​ប្រទេស​ថៃ ហើយ​បាន​វិល​ត្រឡប់មក​ប្រទេស តាម​ច្រកព្រំដែន​អូរ​បី​ជាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ មាន​ចំនួន​តិចតួច​ទេ ក្នុង​១​ថ្ងៃៗ គិតពី​ក្រោយ​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ ឬ​អំឡុង​មុន​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ដើមខែ​មិថុនា មក​នោះ គឺមាន​ចំនួន​ពី​ជិត ២០ នាក់ ទៅ ៥០ នាក់​ប៉ុណ្ណោះ ក្នុង​១​ថ្ងៃៗ គឺ​ថយចុះ​ច្រើន បើ​ប្រៀបធៀប​នឹង​ពេលមុនៗ ដែលមាន​ពី ៨០ ទៅជិត ២០០ នាក់ ក្នុង​១​ថ្ងៃៗ ។​

​ចំពោះ ការថយចុះ​នេះ មាន​មូលហេតុ​មួយចំនួន ដូចជា ពលករ​ខ្មែរ​ភាគច្រើន ត្រូវបាន​បញ្ជូន តាម​ច្រកព្រំដែន​អន្តរជាតិ ខ្លង​លឹក​- ប៉ោយប៉ែត តែម្តង (​ដែលមាន​ពី ៧០ ទៅ​ជាង ២០០ នាក់ ក្នុង​១​ថ្ងៃៗ​) និង​មាន​បញ្ជូន​តាម​ច្រកព្រំដែន តំបន់​តា​ប្រា​យ៉ា​-​បឹង​ត្រកួន ស្រុក​ថ្មពួក និង​តាម​ច្រករបៀង ថាប់​ព្រីក ស្រុក​ខ្លង​ហាត -​ចំបក់ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ និង​ក៏ដោយ​សារ បរិមាណ​ពលករ​ខ្មែរ វិល​វិញ​បាន​ថយចុះ​ផងដែរ ដ្បិត​នៅ​ទីផ្សារការងារ​ថៃ មិន​ដាច់ ហើយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ ក៏​មិនសូវ​រឹត​ដ្បិត ឬ​បង្ក្រាប​ពលករ​បរទេស នៅ​ប្រទេស​ខ្លួន ។​

​ប្រភព​ខាងលើ បាន​បន្តថាៈ ប៉ុន្តែ​អ្វីដែល​គួរកត់សម្គាល់ និង​ព្រួយបារម្ភ​នោះ គឺ​ក្នុងចំណោម ចំនួន​ពលករ​ខ្មែរ ដែល​វិល​វិញ ភាគច្រើន គឺ​នៅតែ​មិនទាន់បាន​ចាក់​វ៉ាក់សាំង ។​ អាជ្ញាធរ​សុខាភិបាល នៅតែ​មិន​ព្រម ឬ​មិន​យកចិត្តទុកដាក់ នូវ​ការផ្តល់​ការចាក់​វ៉ាក់សាំង ឱ្យ​ជនបរទេស​ស្នាក់នៅ ឬ​ឆ្លងកាត់​ប្រទេស​របស់គេ​ឡើយ ។ ដូច្នេះ ពលករ​ខ្មែរ​វិល​វិញ ត្រូវយក​សំណាក​ធ្វើតេស្ត​រហ័ស លើក​ទី​១ សម្រាប់​ពលករ អត់​បាន​ចាក់​វ៉ាក់សាំង​។ ប៉ុន្តែ​ពលករ បែរជា​បាន​ចាក់​វ៉ាក់សាំង ដោយ​អាជ្ញាធរ​សុខាភិបាល​កម្ពុជា កាលពី​ពួកគេ វិល​មក​ស្រុកកំណើត (​ប្រទេស​កម្ពុជា​) លើក​មុនៗ ។ ហេតុនេះ ចំពោះ​ពលករ បាន​ចាក់​វ៉ាក់សាំង ២​ដូ​ស និង ៣​ដូ​ស ក្រុមការងារ​ចម្រុះ នៅ​ច្រក​នេះ មិនបាន​យក​សំណាក ហើយ​អនុញ្ញាត​ឲ្យ​ទៅផ្ទះ​សា​មុ​ី​រៀងៗ​ខ្លួន​តែម្តង គឺ​មិនបាច់​បញ្ជូនទៅឱ្យ​ស្នាក់នៅ មណ្ឌល​ច​ត្តា​ឡី​ស័ក កង​វ៉ា ក្រុង​សិរីសោភ័ណ​ឡើយ ។​

​ក្នុងនោះដែរ អង្ក​ការ​និ​សន្តរ​ប្រវេសន៍​អន្តរជាតិ (IOM) បាន​ឧបត្ថម្ភ​ដល់​ពលករ ទទួលបាន ១-​មី​១​កំប៉ុង​. ២-​នំ​១​កញ្ចប់​. ៣-​ទឹក​សុទ្ធ​១​ដប .៤-​ម៉ាស់​ចំនួន ១០ ក្នុង​១​នាក់ៗ ផងដែរ ៕/V​