ដោយ: សុផល / ភ្នំពេញ: អត្រាភាគទានធានារ៉ាប់រង ក្នុងសេដ្ឋកិច្ចកម្ពុជា (Irsurance Pendtration Rate) មានតែ ១,១១% និងការប្រើប្រាស់សេវាធានារ៉ាប់រងជាដង់ស៊ីតេធានារ៉ាប់រង (Insurance Density) មានតែ ១៨,៧៥ដុល្លារអាមេរិក សម្រាប់មនុស្សម្នាក់។ តួលេខនេះ ទាបជាងបណ្តាប្រទេសនានា ក្នុងតំបន់ និងសាកលលោក។ សូចនាករទាំងនេះ បញ្ជាក់ថា ទី១. ទីផ្សារ ធានារ៉ាប់រងកម្ពុជា នៅមានសក្តានុពលធំធេង សម្រាប់ការរីកចម្រើននាពេលអនាគត និងទី២ ការប្រើប្រាស់សេវាធានារ៉ាប់រង នៅមានកម្រិតទាប ដែលចម្បងបណ្តាលមកពីការយល់ដឹងរបស់សាធារណជន អំពីសេវាធានារ៉ាប់រង នៅតិចតួចនៅឡើយ។
នេះជាការថ្លែងរបស់លោកប៊ូ ច័ន្ទ ភី រូ អគ្គនាយក នៃ និយ័ត ករ ធនា រា់ប់ រង កម្ពុជា នៅក្នុង សិក្ខាសាលា ស្តីពី “ ការចែករំលែក ចំណេះដឹង ជូន អ្នកសារព័ត៌មាន អំពី កិច្ចដំណើរការ នៃ ទីផ្សារ ធានារ៉ាប់រង នៅ កម្ពុជា ” កាលពី ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២២ នៅ សណ្ឋាគារ កាំបូឌីយ៉ាណា ។
លោក អគ្គនាយក បាន មានប្រសាសន៍ ទៀតថា ៖ ការបញ្ជ្រាប ចំណេះដឹង ដល់ សាធារណជន អំពី សេវា ធានារ៉ាប់រង និង អត្ថប្រយោជន៍ នៃ ការធានារ៉ាប់រង គឺជា កត្តា គន្លឹះ ក្នុងការ ជំរុញ កំណើន នៃ ការប្រើប្រាស់ សេវា ធានារ៉ាប់រង ឱ្យ កាន់តែ ទូលំទូលាយ ដូច បណ្តា ប្រទេស ជឿនលឿន លើស កលោក ។ អាស្រ័យហេតុនេះ អ្នកសារព័ត៌មាន មាន តួនាទី សំខាន់ ណាស់ ជា ស្ពាន ចម្លង ចំណេះដឹង អំពី សេវា ធានារ៉ាប់រង ពី ទីផ្សារ ធានារ៉ាប់រង ទៅកាន់ សាធារណជន គ្រប់រូប ។
លោក ហ៊ុយ វ៉ា ថា រ៉ូ ប្រធាន សមាគម ធានារ៉ាប់រង កម្ពុជា បាន មានប្រសាសន៍ ឱ្យដឹងថា ៖ សារៈសំខាន់ នៃ ធានារ៉ាប់រង ត្រូវបានគេទទួលស្គាល់ ជាទូទៅ ជាពិសេស នៅក្នុង បណ្តា ប្រទេស ដែលមាន សេដ្ឋកិច្ច ជឿនលឿន ដោយសារ វា ជា សំណាញ់ សុវត្ថិភាព ហិរញ្ញវត្ថុ ដែល ជួយ លោក អ្នក និង មនុស្ស ជាទី ស្រឡាញ់ របស់ខ្លួន ឱ្យបាន រួចផុត ពី ទុក្ខលំបាក ផ្នែក ហិរញ្ញវត្ថុ នៅពេល មាន គ្រោះ អកុសល កើតឡើង ដូចជា គ្រោះថ្នាក់ ដល់ ជីវិត , អគ្គិភ័យ , គ្រោះថ្នាក់ ចរាចរណ៍ ជាដើម ។ ប៉ុន្តែ សារៈសំខាន់ នេះ ច្រើន ត្រូវបាន មើលរំលង ដោយ ក្រុម គោលដៅ មួយចំនួន ជាពិសេស នៅ កម្ពុជា យើង ដោយសារ កត្តា ជា សារ វ័ ន្ត មួយចំនួន ដូចជា ទីផ្សារ ធានារ៉ាប់រង នៅមាន អាយុ ក្មេងខ្ចី និង កង្វះ ការយល់ដឹង ជា សាធារណៈ អំពី ហានិភ័យ ក៏ដូចជា មុខងារ និង អត្ថប្រយោជន៍ នៃ ធានារ៉ាប់រង ។
លោកបានបន្តថា៖បច្ចុប្បន្ន បើទោះជា យើង មាន ក្រុមហ៊ុន ធានារ៉ាប់រង ចំនួន ៣៨ ក្រុមហ៊ុន កំពុង ធ្វើ អាជីវកម្ម ធានារ៉ាប់រង នៅ កម្ពុជា ក៏ដោយ ក៏ ទីផ្សារ ធានារ៉ាប់រង យើង នៅមាន ទំហំ តូច នៅឡើយ មានន័យថា ប្រជាពលរដ្ឋ កម្ពុជា ជាច្រើន ពុំមាន ធានារ៉ាប់រង ដើម្បី ការពារ ស្ថានភាព ហិរញ្ញវត្ថុ ដែល ប៉ះពាល់ ដោយ ការកើតឡើង នូវ ហានិភ័យ ផ្សេងៗ នោះទេ ក្នុងន័យ ម្យ៉ាងទៀត ការកើតឡើង នូវ ហានិភ័យ ដែល គ្មាន ការធានា ទាំងនោះ បានធ្វើឱ្យ ប្រជាពលរដ្ឋ រងគ្រោះ ឬ ក្រុមគ្រួសារ របស់គេ ជួបប្រទះ បញ្ហា ហិរញ្ញវត្ថុ ធ្ងន់ធ្ងរ ។
ដើម្បី ដោះស្រាយ បញ្ហា ចំពោះមុខ ក្នុងការ លើកកម្ពស់ ចំណេះដឹង សាធារណៈ អំពី ធានារ៉ាប់រង , និយ័ត ករ ធានារ៉ាប់រង កម្ពុជា និង សមាគម ធានារ៉ាប់រង កម្ពុជាបាន និ ង កំពុង អនុវត្ត នូវ សកម្មភាព ជាក់ស្តែង ជាច្រើន ក្នុងការ អប់រំ ផង និង ផ្សព្វផ្សាយ ផង ដល់ សារ ធារ ណៈ ជន អំពី គោលការណ៍ គ្រឹះ ធានារ៉ាប់រង ក៏ដូចជា ស្ថានភាព ទូទៅ នៃ ទីផ្សារ ធានារ៉ាប់រង នៅ កម្ពុជា ដោយ ប្រើប្រាស់ មធ្យោបាយ ចាំបាច់ នានា ដែល សមស្រប នឹង សភាពការណ៍ ។ ក្រុមហ៊ុន ធានារ៉ាប់រង ភាគច្រើន ក៏បាន ដើរតួនាទី របស់ខ្លួន ក្នុង ការផ្តល់ ចំណេះដឹង ធានារ៉ាប់រង ជូន សាធារណជន ផងដែរ តាមរយៈ ការរៀបចំ សិក្ខាសាលា សាធារណៈ សម្រាប់ អតិថិជន គោលដៅ និង ការផ្សព្វផ្សាយ ផលិតផល ដែល រំលេច ទៅដោយ ខ្លឹមសារ អប់រំ អំពី អត្ថប្រយោជន៍ ធានារ៉ាប់រង ។ ទន្ទឹមនេះ បណ្តាញសារព័ត៌មាន មួយចំនួន ក៏បាន រួមចំណែក យ៉ាងសកម្ម ក្នុងការ ផ្សព្វផ្សាយ ព័ត៌មាន បច្ចុប្បន្នភាព នៃ ទីផ្សារ ធានារ៉ាប់រង កម្ពុជា ផងដែរ ។
សូមជម្រាបថា ក្លិបអ្នកកាសែត កម្ពុជា សហការ ជាមួយ សមាគម ធានារ៉ាប់រង កម្ពុជា រៀបចំ សិក្ខាសាលា មួយ ស្តីពី « ការចែករំលែក ចំណេះដឹង ជូន អ្នកសារព័ត៌មាន អំពី កិច្ចដំណើរការ នៃ ទីផ្សារ ធានារ៉ាប់រង នៅ កម្ពុជា » ក្នុង គោលបំណង លើកកម្ពស់ ចំណេះ ដឹង បន្ថែមទៀត ដល់ អ្នកសារព័ត៌មាន អំពី គោលការណ៍ និង ស្ថានភាព ទូទៅ នៃ ទីផ្សារ ធានារ៉ាប់រង សំដៅ ជួយ អ្នកសារព័ត៌មាន អាច សរសេរ អត្ថបទ និង ផ្សព្វផ្សាយ អំពី ធានារ៉ាប់រង កាន់ តែមាន ប្រសិទ្ធភាព៕