បុរស​ម្នាក់​ទទួលបាន​សំណង​ជំងឺ​ចិត្ត​ជាង ១៨ លាន​ដុល្លារ បន្ទាប់ពី​វេជ្ជបណ្ឌិត​មិន​ធ្វើតេស្ត​ហ៊ី​វ​ឱ្យ​គាត់ និង​បណ្តោយឱ្យ​វា​វិ​វត្ត​ទៅជា​ជំងឺអេដស៍​

1138
ចែករម្លែក
  • 40
    Shares

​ចៅក្រម​តុលាការ​សហព័ន្ធ​នៅ​ទីក្រុង​បូ​ស្តុ​ន​ក្នុង​សហរដ្ឋអាមេរិក បានសម្រេច​ឱ្យ​ផ្តល់ប្រាក់​សំណង​ជំងឺ​ចិត្ត ១៨,៤ លាន​ដុល្លារ​ដល់​បុរស​ម្នាក់ ដែល​និយាយថា វេជ្ជបណ្ឌិត​២​នាក់​មិនបាន​ធ្វើតេស្ត​រកមើល​វីរុស​ហ៊ី​វ​ឱ្យ​គាត់​នោះទេ ដែល​ក្រោយ​មកវា​បាន​វិ​វត្ត​ទៅជា​ជំងឺអេដស៍​។​

​លោក ស៊ីន ស្តេ​នទី​ហ្វ​ត (Sean Stentiford) អាយុ ៤៨ ឆ្នាំ​បានមក​ធ្វើតេស្ត​រក​វីរុស​ហ៊ី​វ​ក្នុង​ឆ្នាំ ២០០៧ ព្រោះ​គាត់​ជួប​បញ្ហា​ស្ពឹក​មុខ​។​

​ទោះយ៉ាងណា វេជ្ជបណ្ឌិត​របស់គាត់​បាន​លុបចោល​តេស្ត​នោះ​វិញ​ដោយ​មិនបាន​ជូនដំណឹង​មក​គាត់​នោះទេ​។ ប្រហែលជា ៣ ឆ្នាំ​ក្រោយមក វេជ្ជបណ្ឌិត​ផ្សេងទៀត​បានស្នើ​ឱ្យ​គាត់​ធ្វើតេស្តរ​កវី​រុស​ហ៊ី​វ​ម្តងទៀត​។​

​លទ្ធផល​នៃ​ការធ្វើ​តេស្ត​នេះ​បាន​បង្ហាញថា​វិជ្ជមាន (​មាន​ហ៊ី​វ​) ហើយ​ដោយសារតែ​លោក​ស្តេ​នទី​ហ្វ​ត​មិនបាន​ចាប់ផ្តើម​ការព្យាបាល​ណាមួយ​នោះ វីរុស​ហ៊ី​វ​បាន​វិ​វត្ត​ទៅជា​ជំងឺអេដស៍​ទៅហើយ​។​

​លោក​ស្តេ​នទី​ហ្វ​ត​ងាយ​នឹង​ឆ្លង​ហ៊ី​វ​ណាស់ ព្រោះ​គាត់​ជា​បុរស​ភេទ​ទី​៣ ហើយ​មុននេះ​គាត់​ធ្វើការ​ជា​ពេទ្យ​សង្គ្រោះ​បឋម ដែលជា​ការងារ​មួយ​ងាយ​ឱ្យ​គាត់​ប៉ះពាល់​នឹង​ឈាម​។ នេះ​បើតាម​សម្តី​មេធាវី​របស់គាត់​ឈ្មោះ ដេវីត អង់​ហ្គេ​រ៉ា និយាយ​កាលពី​ថ្ងៃ​អង្គារ ទី​១៩​មិថុនា​៕ ដោយ៖ កញ្ញាដាលីស

លោក ស៊ីន ស្តេ​នទី​ហ្វ​ត ទទួលបាន​សំណង​ជំងឺ​ចិត្ត ១៨,៤ លាន​ដុល្លារ ដោយសារ​វេជ្ជបណ្ឌិត​មិន​ធ្វើតេស្ត​ហ៊ី​វ​ឱ្យ​គាត់ និង​បណ្តោយឱ្យ​វា​វិ​វត្ត​ទៅជា​ជំងឺអេដស៍

ទីតាំងផ្សាយពាណិជ្ជកម្ម