ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ គណៈកម្មាធិការសុខាភិបាលជាតិបាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្ស៦៩១នាក់ត្រូវបានរកឃើញថាឆ្លងកូវីដ១៩កាលពីថ្ងៃសៅរ៍នៅចិនដីគោក ដោយកើនលើសមួយថ្ងៃមុនដែលមានអ្នកឆ្លង៥៤៧នាក់។
ក្នុងចំណោមករណីឆ្លងថ្មី ៥៨០នាក់ឆ្លងនៅក្នុងស្រុក ដោយខេត្តហ្កាងស៊ីនិងហ្កាន់ស៊ូ មានអ្នកឆ្លងច្រើនជាងគេ ហើយរដ្ឋធានីប៉េកាំងមិនបានរកឃើញអ្នកឆ្លងថ្មីដល់ថ្ងៃទីពីរជាប់គ្នា។ក្នុងពេលជាមួយគ្នា ទីក្រុងហិរញ្ញវត្ថុសៀងហៃបានរាយការណ៍រកឃើញអ្នកឆ្លងថ្មី ២៦នាក់សំរាប់ថ្ងៃសៅរ៍ ដោយមួយករណីនៅក្រៅមណ្ឌលចត្តាឡីស័ក។
វាជាការឆ្លងកូវីដ១៩ខ្ពស់បំផុតគិតចាប់តាំងពីថ្ងៃ២៣ឧសភាមក តែមិនមានអ្នកស្លាប់ដោយជំងឺនេះបន្ថែមទេ។
គិតមកត្រឹមថ្ងៃសៅរ៍ ចិនដីគោកមានអ្នកកើតកូវីដ១៩សរុប ២២៧.៤២៧នាក់និង៥.២២៦នាក់ស្លាប់នៅក្នុងរយៈពេលជាងពីរឆ្នាំមកនេះ។
ចិនដីគោកបានរាយការណ៍រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី៤៥០នាក់សំរាប់ថ្ងៃ១៥កក្កដា ជាចំនួនឆ្លងខ្ពស់បំផុតគិតចាប់តាំងពីថ្ងៃ២៥ឧសភា
តំបន់រដ្ឋបាលពិសេសម៉ាកាវរបស់ចិនបន្តការបិទខ្ទប់ដល់ថ្ងៃ២២កក្កដា ដើម្បីបញ្ឈប់ការឆ្លងរាលដាលកូវីដ
ទិន្នន័យកាលពីថ្ងៃសុក្របានបង្ហាញថា ការបិទខ្ទប់ទូទៅដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩បានប៉ះពាល់សកម្មភាពសេដ្ឋកិច្ចនៅត្រីមាសទីពីរ។ផលិតផលក្នុងស្រុកសរុប(GDP)របស់ចិនបានកើនតែ០,៤ភាគរយក្នុងអំឡុងពេលនេះ ដែលជាល្បឿនរីកចំរើនយឺតបំផុតចាប់តាំងពីប្រទេសរងការវាយប្រហារដោយកូវីដ១៩ដំបូងកាលពីពីរឆ្នាំមុន៕