ថង់​ទទេ​ដែល​ធ្លាប់​ដាក់​ធូលី​ដី​ឋាន​ព្រះ​ចន្ទ លក់​ដេញថ្លៃ​១,៨​លាន​ដុល្លារ​

1572
ចែករម្លែក
  • 67
    Shares

​ថង់​ដែល​ប្រើ​ដាក់​ដាក់​ធូលី​ដី​ឋាន​ព្រះ​ចន្ទ លក់​ដេញថ្លៃ​បាន​តម្លៃ​១,៨​លាន​ដុល្លារ​ក្នុង​ការលក់​ដេញថ្លៃ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ កក្កដា​។​

​ថង់​នេះ ដែល​ត្រូវបាន​ប្រើប្រាស់​ដោយ​អ្នក​អវកាស​អាមេរិក នី​ល អាម​ស្ត្រ​ង ដែល​បាន​ទៅដល់​ឋាន​ព្រះ​ចន្ទ​មុនគេ​កាលពី​ឆ្នាំ​១៩៦៩​នោះ ត្រូវបាន​ដាក់លក់​ដេញថ្លៃ​នៅ​ទីក្រុង​ញូវយ៉ក ជាមួយនឹង​វត្ថុ​និង​របស់​ទាក់​ទាកទង​នឹង​ការធ្វើដំណើរ​ក្នុង​ទី​អវកាស​មួយចំនួនទៀត​។ អ្នកដេញថ្លៃ​ទិញ​បាន​ថង់​នេះ មិន​ត្រូវបាន​ប្រាក់​អត្តសញ្ញាណ​នោះទេ ។ តម្លៃ​គ្រោងទុក​ពីមុន​នៃ​ការលក់​ថង់​នេះ គឺ ពី​២​ទៅ​៤​លាន​ដុល្លារ​។​

​ថង់​ដែល​បានមកពី​បេសកម្ម​អវកាស Apollo 11 នេះ ត្រូវបាន​គេ​ភាន់ច្រឡំ​ដោយ​ស្គាល់​មិន​ច្បាស់​ហើយ​ត្រូវបាន​លក់​ដេញថ្លៃ​តាម​អន​ឡាញ​។ អង្គការ​ណា​សាបាន​ខំប្រឹងប្រែង​ដើម្បី​យក​វា​មកវិញ ប៉ុន្តែ កាលពី​ខែធ្នូ ចៅក្រម​សហព័ន្ធ​ម្នាក់ បានសម្រេច​ថា វា​ជា​របស់​កម្មសិទ្ធិ​ស្របច្បាប់​របស់​ស្ត្រី​ម្នាក់​នៅ​ទីក្រុង​ឈី​កា​ហ្គោ ដែល​បាន​ទិញ​វា​នៅ​ឆ្នាំ​២០១៥ ក្នុងតម្លៃ​៩៩៥​ដុល្លារ​។​

​ក្រុម​អ្នករៀបចំ​ដេញថ្លៃ​នេះ បាន​បដិសេធ​មិន​ផ្តល់​អត្តសញ្ញាណ​អំពី​អ្នកលក់​នេះ​ទេ​៕ ដោយ៖ សុខា

ថង់​ដែល​ប្រើ​ដាក់​ដាក់​ធូលី​ដី​ឋាន​ព្រះ​ចន្ទ លក់​ដេញថ្លៃ​បាន​តម្លៃ​១,៨​លាន​ដុល្លារ​ក្នុង​ការលក់​ដេញថ្លៃ​កាលពី​ថ្ងៃ​ព្រហស្បតិ៍
អ្នក​អវកាស​អាមេរិក Neil Armstrong (​នៅ​ខែកក្កដា ឆ្នាំ​១៩៦៩)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ