ដោយៈ វ៉ៃ​កូ​/​ស្វាយរៀងៈ មាន​ចំងាយ​ផ្លូវ​៨​គីឡូម៉ែត្រ ពី​ក្រុង​ស្វាយរៀង បើ​យើង​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​១៣​ឆ្ពោះទៅ​ឃុំ​កំពង់​ចក ស្រុក​រំដួល ខេត្តស្វាយរៀង​នោះ យើង​នឹង​ទៅដល់​រមណីយដ្ឋាន​ទេសចរណ៍​ដំរី​ស​រំដួល​រី​សត​ដែលជា​រមណីយដ្ឋាន​កំពុង​ត្រូវបាន​មហាជន​ទូទៅ ក៏ដូចជា​ភ្ញៀវ​នានា​ទាំង​ក្នុង និង​ក្រៅ​ខេត្ត មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ជាពិសេស​គឺ​ពួកគាត់​តែងតែ​នាំគ្នា​មកលេង​កំសាន្ត​នៅទីនេះ​ជា​រៀលរាល់​ចុង​សប្តាហ៍ និង​ថ្ងៃ​ឈប់សម្រាក​ពី​ការងារ​តាមបែប​សាមញ្ញៗ​ជា​លក្ខណៈ​ក្រុមគ្រួសារ ក្រុមការងារ រឺក៏​កម្មវិធី​ពិសេស​ផ្សេងៗ​។

​លោក ពៅ សុធារិន ដែលជា​ម្ចាស់​រមណីយដ្ឋាន​ប​នេះ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២២​នេះ បាន​មានប្រសាសន៍​ឲ្យ​ដឹងថាៈ រមណីយដ្ឋាន​ដំរី​ស​រំដួល​រឺ​សត​នេះ​បានចាប់ផ្តើម​ដំណើរការ​ទទួលភ្ញៀវ​ដែល​មកលេង​កំសាន្ត​ចាប់​ពីថ្ងៃ​ចូលឆ្នាំ​ខ្មែរ​យើង​កន្លងទៅនេះ​គឺ​ក្នុង​កំឡុង​ខែមេសា ឆ្នាំ​២០២២ ដែលមាន​បំរើសេវា​កម្ម​ផ្សេងៗ​មានដូចជាៈ អាង​ហែល​ទឹក កាហ្វេ និង​អាហារ​ដ្ឋា​ន ដែលមាន​មុខម្ហូប​សំបូរបែប ហើយ​ភ្ញៀវ​ក៏​អាច​កុម្ម៉ង់​មុខម្ហូប​ផ្សេងៗ​បាន​តាម​តម្រូវការ សួនច្បារ​សំបូរ​ទៅដោយ​ដើមឈើ​ធំៗ មាន​កន្លែង​ស្ទួ​ច​ត្រី​កំសាន្ត មាន​ប្រព័ន្ធ​ទឹកធម្មជាតិ​ព័ទ្ធជុំវិញ​បង្កើត​នូវ​ខ្យល់អាកាស​បរិសុទ្ធ ទេសភាព​បែប​ធម្មជាតិ​ពិតៗ ហើយ​ជាងនេះទៅទៀត​ក៏មាន​សួន​ចិញ្ចឹមសត្វ​ក្ងោក​សំរាប់​ឲ្យ​ភ្ញៀវ​បាន​ចូល​ទស្សនា​កំសាន្ត​សប្បាយ​ផងដែរ​។

​លោក ពៅ សុធារិន បាន​បន្ត​ឲ្យ​ដឹង​ទៀតថាៈ សំរាប់​ថ្ងៃ​ចុង​សប្តាហ៍ និង​ថ្ងៃ​ឈប់សម្រាក​ផ្សេងៗ គឺ​កន្លែង​របស់លោក​តែងតែមាន​ភ្ញៀវ​មក​កំសាន្ត​នៅទីនេះ​ពុំដែល​ស្ងាត់​នោះទេ ភ្ញៀវ​ខ្លះ​ជា​អ្នក​នៅក្នុង​ខេត្ត ខ្លះទៀត​ពួកគាត់​អញ្ជើញ​មកពី​ក្រៅ​ខេត្ត ហើយ​ពួកគាត់​ចូលចិត្ត​មក​កំសាន្ត​នៅទីនេះ​ពីព្រោះថា រឺ​សត​ដំរី​ស មាន​សេវាកម្ម​រហ័ស តំលៃ​សមរម្យ មុខម្ហូប​ឆ្ងាញ់ មាន​ទេសភាព​បែប​ធម្មជាតិ​ពិតៗ ហើយ​ទីតាំង​ក៏​នៅ​ជិត​ទីប្រជុំជន​ខេត្តស្វាយរៀង​ផងដែរ​។

​លោក​បាន​បន្ថែមទៀតថាៈ ក្រៅពី​ថ្ងៃ​ចុង​សប្តាហ៍​និង​ថ្ងៃ​ឈប់សម្រាក​ផ្សេងៗ​ទៀត​នោះ រមណីយ៍ដ្ឋាន​ដំរី​ស​រំដួល​រី​សត ក៏​នៅ​បើក​ដំណើរការ​ទទួលភ្ញៀវ​ជាធម្មតា​ដូច​សព្វ​មួយ​ផងដែរ​។

​ដោយឡែក​បងប្អូន​ប្រជាពលរដ្ឋ​ក៏ដូចជា​ភ្ញៀវ​ដែល​បាន​អញ្ជើញ​ទៅលេង​កំសាន្ត​នៅ​ទីនោះ​ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថាៈ នៅទីនេះ​គឺមាន​ទេសភាព​បែប​ធម្មជាតិ​ពិតៗ ខ្យល់អាកាស​ក៏​បរិសុទ្ធ​ល្អ អាហារ​ក៏​ឆ្ងាញ់​អាច​កុម្ម៉ង់​បាន​តាម​តម្រូវការ មាន​តំលៃ​សមរម្យ​លឿន​រហ័ស​ទាន់​ចិត្ត ហើយ​ម្យ៉ាងទៀត​ក៏មាន​កន្លែង​កំសាន្ត​ផ្សេងៗ​ជាច្រើន​ទៀត​សំរាប់​អ្នក​ដែល​ស្រលាញ់​ទេសភាព​បែប​មនោសញ្ចេតនា​សាមញ្ញ អ្នក​ដែល​ធ្លាប់បាន​មកលេង​នៅទីនេះ​ប្រាកដជា​ចង់​មកលេង​កំសាន្ត​ម្តងទៀត​ជាក់​ជាពុំខាន​ឡើយ​។

​សូមបញ្ជាក់​ផងដែរ​ថាៈ រ​ម្មណី​យ​ដ្ឋា​ន​ដំរី​ស​រំដួល​រី​សត​គឺជា​រមណីយដ្ឋាន​មួយ​មុនគេ​ថ្មី​ប្លែក​សំរាប់​បងប្អូន​អ្នក​ខេត្តស្វាយរៀង​មាន​កន្លែង​កំសាន្ត មាន​ទីតាំងនៅ​ជិត​ទី​រួម​ខេត្ត​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ ម្យ៉ាងទៀត​ក្រោយ​កូ​វីដ​-១៩​បានបញ្ចប់​ទីនោះ​ក៏​កំពុង​ត្រូវបាន​ជាទី​ចាប់អារម្មណ៍​សំរាប់​ភ្ញៀវ​ទេសចរណ៍​ទាំង​ក្នុង និង​ក្រៅ​ខេត្ត ក៏ដូចជា​ភ្ញៀ​ង​អន្តរជាតិ​នានា​ផងដែរ​៕​