ដោយ: ភ្នំសន្ទុក/កំពង់ធំ: ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ប្រចាំការនៅកន្លែង និងរុញផ្ទះបណ្តែតទឹកចូលខាងដោយទឹកជំនន់ស្ទឹងសែនហូរខ្លាំង។ ជាក់ស្តែងនៅចុងសប្ភាហ៍នេះក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបឈរជើងនៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ក្រោមការអនុវត្តផ្ទាល់ លោកគង់ សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ និងលោក ម៉េង ភក្តី ស្នងការរងនគរបាលខេត្តកំពង់ធំ បានដឹកនាំកំលាំងចម្រុះចុះទប់ស្កាត់បង្ក្រាបបទល្មើសជលផលនៅចំណុច ព្រែកកាប់ចែស កំពីងត្រឡាច ភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំ។
យោងតាមប្រភពរបាយការរណ៍ របស់ខណ្ឌរដ្ឋបាលជលផលកំពង់ធំឲ្យដឹងថា៖ប្រតិបត្តិការបង្ក្រាបនោះ ជាលទ្ឋផលអនុវត្តន៍បានមួយករណី រុះរើកាប់បំផ្លាញចោលរបាំងសាច់អួននៅនឹងកន្លែងរួមមាន : របាំងសាច់អួនក្រឡាញឹកចំនួនមួយរបាំងប្រវែង៤០០ម៉ែត្រ លប/លូ សាច់អួនចំនួនបួនមាត់ ឡុកសាច់អួនចំនួនពីរគ្រឿង បង្គោលចំនួន៣០០ដើម និងចាក់លែងត្រីចូលបឹងធម្មជាតិទម្ងន់១៥គីឡូក្រាម ។
សូមបញ្ជាក់ថា ករណីខាងលើនេះមិនបានឃាត់ម្ចាស់បទល្មើសនេសាទទេ ព្រោះបានបើកទូករត់គេចចូលព្រៃបាត់ពេលដែលឃើញសមត្ថកិច្ច៕