​ដោយ​: សម្បត្តិ​/​ភ្នំពេញ​៖ ក្មេងប្រុស​ម្នាក់​ត្រូវ​រថយន្ត​ធុន​ធំ​បើក​បុក​កង់ និង​កិន​ស្លាប់​ជាប់​ក្រោម​កង់​យ៉ាង​អាណោច​អាធ​ម នា​ផ្លូវ​បេតុង ស្ថិតនៅ​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ នា​វេលា​ម៉ោង​១០:១៥​នាទី​ព្រឹក ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២២​។​

​តាម​ប្រភពពី​នគរបាល​មូលដ្ឋាន​បានឱ្យដឹងថា ក្មេងប្រុស​នោះ​មានឈ្មោះ ហែម ច​ន្ទ័​ហេង អាយុ​៩​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៣ សាលាបឋមសិក្សា​ព្រែក​ឯង ស្នាក់នៅ​ភូមិ​ក្បាលជ្រោយ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ​។

​ប្រភព​បាន​បន្តទៀតថា ក្រោយ​កើតហេតុ​មន្ត្រី​ជំនាញ​បានធ្វើការ​វាស់វែង​ព្រមទាំង​ប្រគល់​សព​ជនរងគ្រោះ​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​វត្ថុតាង​សមត្ថកិច្ច​ជំនាញ​យកមក​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕