ដោយ៖តារារិទ្ធ(ភ្នំពេញ)៖សន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញនៃគណបក្សប្រជាជនកម្ពុជារយៈពេល២ថ្អៃនៅថ្ងៃទី១៦-១៧ ខែកក្កដាឆ្នាំ២០២២នេះក្រោមអធិ បតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សបានបិទបញ្ចប់ហើយនាល្ងាចថ្ងៃទូ១៧ខែកក្កដា២០២២អង្គសន្និបាតបានប្រកាសគាំ ទ្រជាឱឡារិកនូវ​ការគាំទ្រសម្តេចអគ្គមហាសេនាប តីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភានិងគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនា យករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពីលទ្ធផលនសន្និបាតគណៈកម្មាធិការកណ្តាលវសាម ញ្ញរបស់គណបក្សប្រជាជនកម្ពុជាចេញផ្សាយកាល ពីល្ងាចថ្ងៃទី ១៧ ខែកក្កដា​ នេះ ។

សន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញគណបក្សប្រជាជនកម្ពុជាបានប្រព្រឹត្តទៅនៅថ្ងៃទី ១៦ និង ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស,សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស,សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស ,សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុ ប្រធានគណបក្ស, សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្ស ,លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សនិងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល។អញ្ជើញចូលរួមក្នុងសន្និបាតនេះមានសមាជិកសមាជិកានៃគណៈកម្ មាធិការកណ្តាល ចំនួន ៧៤៣ រូប លើបរិមាណរួម ៨៦៥រូប និងមន្ត្រីគណបក្សជាសមាជិកសមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិ បាល ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីជាន់ខ្ពស់នៃគណបក្ស ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមការងារគណបក្សចុះមូលដ្ឋានជាច្រើនរូបទៀតធ្វើឱ្យចំនួនសមាជិកចូលរួមសរុប មាន ៣៤៧៤ រូប។

សន្និបាតបានប្រព្រឹត្តទៅតាមរបៀបវារៈដែលបានកំណត់ក្នុងស្មារតីឯកភាពប្រជាធិបតេយ្យនិងការទទួលខុសត្រូវខ្ពស់ចំពោះឧត្តមប្រយោជន៍ជាតិនិងប្រជាជនហើយបានសម្រេចលទ្ធផលដូចខាងក្រោម ៖

១. អង្គសន្និបាតបានពិភាក្សានិងអនុម័តរបាយការណ៍ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ និងទិស ដៅការងាររបស់គណបក្សឆ្ពោះទៅការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ខែកក្ក ដា ឆ្នាំ២០២៣ខាងមុខ ។

២. អង្គសន្និបាតធ្វើការកត់សម្គាល់ប្រកបដោយមោទនភាពចំពោះជោគជ័យនៃដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែ មិថុនាឆ្នាំ២០២២កន្លងទៅដែលបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌ ក្នុងបរិ យាកាសអព្យាក្រឹត សន្តិសុខ របៀបរៀបរយគ្មានអំពើហិង្សានិងការគំរាមកំហែង ។ជោគជ័យនេះបានឆ្លុះបញ្ចាំងឱ្យឃើញអំពីភាពចាស់ទុំនយោបាយនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជាដោយអនុវត្តរបបបោះឆ្នោតពហុបក្សជាប់លាប់តាមពេលវេ លាកំណត់រក្សាបានភាពចម្រុះខាងនយោបាយនៅគ្រប់ថ្នាក់តាំងពីថ្នាក់ជាតិដល់មូលដ្ឋាន។

អង្គសន្និបាតសម្ដែងការគោរពនិងដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានឃុំសង្កាត់ទូទាំងប្រទេសដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន កម្ពុជាយ៉ាងច្រើនលើសលប់ ធ្វើឱ្យគណបក្ស បានទទួលជ័យជម្នះដ៏ត្រចះត្រចង់ដោយទទួលបានសំឡេងគាំទ្រស្មើនឹង៧៤,៣២% នៃសំឡេងឆ្នោតបានការ សរុប ទទួលបានអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ ៨០,៦៧% និងទទួលតំណែងជាមេឃុំ ចៅសង្កាត់ ៩៩,៧៦%។

តាមរយៈជ័យជម្នះនេះបានឆ្លុះបញ្ចាំងនូវការផ្ដល់យុត្តិធម៌របស់ប្រជាពលរដ្ឋចំពោះសច្ចភាពនៃការដឹកនាំដ៏ត្រឹមត្រូវរបស់គណ បក្សប្រជាជនកម្ពុជាទាំងនៅថ្នាក់ជាតិនិង ថ្នាក់មូលដ្ឋាន និងបង្ហាញច្បាស់ថាប្រជាជនគាំទ្រសន្តិភាពគាំទ្រការអភិវឌ្ឍ និងគាំទ្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា ។

អង្គសន្និបាតកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋាន គណៈកម្មាធិការនៃ គណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក គ្រប់អង្គការចាត់តាំងមន្ត្រីនិងសកម្មជនរបស់គណបក្សដែលបានប្រឹងប្រែងគ្រប់លទ្ធភាពយកអស់កម្លាំងកាយកម្លាំងចិត្ត លះបង់ពេលវេលានិងធនធានផ្ទាល់ខ្លួនផ្សារភ្ជាប់ជាមួយមូលដ្ឋានជាមួយ ប្រជាជន ក្នុងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងដ៏រឹងមាំ ដើម្បីបម្រើបុព្វហេតុរបស់គណបក្ស។

៣. អង្គសន្និបាតបានពិនិត្យពិភាក្សាយ៉ាងល្អិតល្អន់ អំពីកត្តាធំៗនៃជ័យជម្នះរបស់គណបក្សដែលត្រូវយក ចិត្តទុកដាក់ពង្រឹង និងពង្រីកបន្តទៀតព្រមទាំងចំណុចខ្វះ ខាតនានាដែលត្រូវខិតខំដោះស្រាយនិងកែលម្អដើម្បី ពង្រឹងជំនឿរបស់ប្រជាជនចំ ពោះការដឹកនាំរបស់គណបក្ស។ ក្នុងស្មារតីនេះ គណបក្សបន្តជំរុញការអនុវត្តរាល់ ទិសដៅជាអាទិភាពទាំងឡាយដោយឆន្ទៈមោះ មុតឱ្យទទួលបានលទ្ធផលល្អប្រសើរ គឺការពង្រឹងសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពភូមិ ឃុំ សង្កាត់,ការគ្រប់គ្រងការឆ្លងរាលដាលនជំងឺកូវីដ-១៩ ការពារខឿនសុខភាពប្រជាជន, ការស្តារ អភិវឌ្ឍសេដ្ឋកិច្ច សង្គមនិងលើកកម្ពស់ជីវភាពរស់ នៅរបស់ ប្រជាជនក្រោយវិបត្តិជំងឺកូវីដ-១៩ និងការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។

អង្គសន្និបាតគាំទ្រពេញទំហឹងការខិតខំរបស់រាជរដ្ឋាភិបាលដើម្បីរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចទប់ស្កាត់អតិផរណានិងរក្សាអំណា ចទិញរបស់ប្រាក់រៀលសំដៅរក្សាលំនឹងនៃជីវភាពប្រជាជនក្នុងបរិការណ៍ត្រូវទទួលរងសម្ពាធពីការវិវត្តប្រកបដោយគ្រោះថ្នាក់នៃសភាពការណ៍អន្តរជាតិ ។ ជំរុញការអនុវត្តគោលនយោបាយគាំពារសង្គមជា ពិសេសការជួយគាំពារជនក្រីក្រនិងជនរងគ្រោះដោ យជំងឺកូវីដ-១៩, ការដំឡើងបៀវត្សរបស់មន្ត្រីរាជការស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធ,ការកែសម្រួលប្រាក់សោធន និវត្តន៍មន្ត្រីរាជការ និងអតីតយុទ្ធជន, ការអនុវត្ត ប្រាក់សោធននិវត្តន៍សម្រាប់កម្មករនិយោជិតដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តី ពីការងារ និងការដំឡើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត។ ព្រមជាមួយនេះ សន្និបាតគាំទ្រនិងចូលរួមសកម្មដើម្បីសម្រេចនូវ “គម្រោងសម្តេចតេជោ ហ៊ុន សែន សម្រាប់សកម្មភាពមីន” ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាពបង្កើតស្នាមញញឹម”។

៤.អង្គសន្និបាតបញ្ជាក់ជាឱឡារិកនូវការគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី ៧ នៃរដ្ឋសភានិងគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។

៥. អង្គសន្និបាតគាំទ្រទាំងស្រុងសំណើវិសោធនកម្មលើកទី ១០ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាសំដៅបម្រើឧត្តមប្រយោ ជន៍របស់ជាតិ គឺ៖(ទី១)-ការធានាឱ្យ ស្ថាប័នកំពូលរបស់ជាតិជាពិសេសអំណាចនីតិប្រតិបត្តិដែលមានបេសកកម្មចម្បងក្នុងការដឹកនាំការងារទូទៅរបស់រដ្ឋមានដំណើរការប្រព្រឹត្តទៅដោយរលូននិងប្រកប ដោយនិរន្តរភាពនៅគ្រប់កាលៈទេសៈនិង(ទី២)-ការធានាការពារនិងថែរក្សាឱ្យបាននូវសន្តិភាព សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈនិងស្ថិរភាពនយោបាយរបស់ ប្រទេសជាតិនៅគ្រប់កាលៈទេសៈដើម្បីជាគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យនិងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា។

៦.អង្គសន្និបាតមានការសង្ឃឹមជឿជាក់ថាគ្រប់គណបក្សនយោបាយអង្គការនៃសង្គមស៊ីវិលនិងមជ្ឈដ្ឋានផ្សេងៗទៀតក្នុងសង្គ មនឹងបន្តធ្វើសហប្រតិបត្តិការជាមួយគ្នាយ៉ាងជិតស្និទ្ធ តាមគោលការណ៍នលទ្ធិភា ប្រជាធិបតេយ្យ សំដៅចូលរួមចំណែកដ៏សកម្មដល់ការបង្កើតបរិយាកាសនយោបាយល្អប្រសើរឆ្ពោះទៅការបោះឆ្នោតជ្រើស​ តាំងតំណាងរាស្ត្រនីតិកាលទី៧នៅឆ្នាំ២០២៣ ខាងមុខ ។ ជាមួយគ្នានេះយើងត្រូវទប់ស្កាត់រាល់សកម្មភាពប្រទូសរ៉ាយទាំងឡាយទោះចេញពីប្រភពណាដែលចង់ បំផ្លាញសន្តិភាព ស្ថិរភាពនយោបាយសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ញុះញង់បង្កការបែកបាក់ក្នុងសង្គមជាតិ និងរារាំងដំណើរការអភិវឌ្ឍន៍នៃព្រះរាជាណាចក្រ កម្ពុជាដែលកំពុងតែឈានទៅមុខយ៉ាងស្វាហាប់លើមាគ៌ាប្រជាធិបតេយ្យនិងនីតិរដ្ឋ។

៧. អង្គសន្និបាតអំពាវនាវដល់ក្រុមការងារគណបក្សចុះមូលដ្ឋានគណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់គ្រប់ផ្នែកមន្ត្រីសមាជិក សមាជិកានៃគណបក្សទាំងមូលសូម បន្តលើកកម្ពស់ប្រពៃណីស្នេហាជាតិ និងសាមគ្គី ភាពឯកភាពផ្ទៃក្នុង បន្តជំរុញសកម្មភាពដោយឥតថមថយប្រកបដោយប្រសិទ្ធភាពទាំងការអនុវត្តកម្មវិធីនយោបាយទាំងការកសាងពង្រឹងគណបក្ស ទាំងការផ្សារភ្ជា ប់ជាមួយមូលដ្ឋាន ខិតខំបម្រើប្រជាជនអស់ពីចិត្តពីថ្លើម តាមតួនាទី និងភារកិច្ចរបស់ខ្លួនដែលឆ្លើយតបទាំងស្រុងទៅ នឹងសំណូមពរ និងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន។

សូមអំពាវនាវដល់ជនរួមជាតិទាំងមូលទាំងនៅក្នុងប្រទេសទាំងនៅក្រៅប្រទេសសូមបន្តរួមសាមគ្គីគ្នាជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញនិងម្លប់ដ៏ត្រជាក់នៃ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិងរួមសាមគ្គីជុំវិញរាជរដ្ឋាភិបាលដែលមានសម្តេ ចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីដើម្បីថែរក្សាសន្តិភាពការពាររាល់សមិទ្ធផលនៃសង្គមជាតិនិងបន្តកសាងមាតុភូមិជាទីស្នេហានៃយើងឱ្យកាន់តែ រីកចម្រើនស្រស់បំព្រងឡើង ។ ព្រមជាមួយនេះសូមជនរួមជាតិបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការនានាដែលរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលបានដាក់ចេញ ជាពិសេសវិធានការ “៣ការពារ ៣” និងការទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នាកុំបីខានដើម្បីការពារមិនឲ្យជំងឺកូវីដ-១៩ អាចឆ្លងរាលដាលជាថ្មីទៀតបាន។

អង្គសន្និបាតប្រគល់ភារកិច្ចជូនគណៈអចិន្ត្រៃយ៍ដើម្បីដឹកនាំអនុវត្តសេចក្តីសម្រេចនៃសន្និបាតគណៈកម្មាធិការកណ្ដាលវិសាម ញ្ញនេះឱ្យទទួលបានលទ្ធផលល្អប្រសើរ៕