ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ជំនន់ទឹកភ្លៀងនៅចិនភាគនិរតីនិងពាយព្យបានបណ្តាលអោយស្លាប់មនុស្ស១២នាក់និងបង្ខំអោយមនុស្សរាប់ពាន់នាក់ផ្សេងទៀតភៀសខ្លួន នេះបើតាមសារព័ត៌មានក្នុងស្រុករាយការណ៍កាលពីថ្ងៃអាទិត្យ។
សារព័ត៌មានរដ្ឋCGTNបានរាយការណ៍ថា នៅក្នុងខេត្តស៊ីឈ័នភាគពាយព្យប្រទេស យ៉ាងហោចណាស់មនុស្ស៦នាក់បានស្លាប់និង១២នាក់កំពុងបាត់ខ្លួនក្រោយការធ្លាក់ភ្លៀងខ្លាំងបង្កការជន់លិចភ្លាមៗ។មនុស្សប្រមាណ១.៣០០នាក់ត្រូវបានជម្លៀសនៅស៊ីឈ័នកាលពីថ្ងៃសៅរ៍។
ក្នុងពេលជាមួយគ្នាទូរទស្សន៍CCTVបាននិយាយថា ក្នុងទីក្រុងឡុងណាន(Longnan)ក្នុងខេត្តហ្កានស៊ូ(Gansu)មនុស្សប្រាំមួយនាក់ទៀតក៏បានស្លាប់ក្នុងទឹកជំនន់និងប្រមាណ៣.០០០នាក់ភៀសខ្លួននៅពេលភ្លៀងបានធ្លាក់ខ្លាំងបំផុតគឺកំរិត៩៨,៩មីលីម៉ែត្រតែក្នុងរយៈពេលមួយថ្ងៃកន្លះ។
សូមបញ្ជាក់ថាការធ្លាក់ភ្លៀងដ៏អាក្រក់នេះកើតឡើងចំពេលផ្នែកផ្សេងទៀតនៃប្រទេសចិនរួមមានខេត្តជេជាំង(Zhejiang)និងទីក្រុងសៀងហៃជួបការឡើងកំដៅដល់ទៅ៤២អង្សាសេកាលពីសប្តាហ៍មុន។
ពួកអ្នកជំនាញការនិយាយថា ព្រឹត្តិការណ៍អាកាសធាតុអាក្រក់ៗនឹងកាន់តែកើតមានញឹកញាប់ឡើងដោយសារតែបំរែបំរួលអាកាសធាតុ៕
រថយន្តនៅក្បែរស្ពានមួយដែលត្រូវទឹកជំនន់បក់ផ្តាច់នៅតាមទន្លេមួយក្នុងខេត្តហ្កានស៊ូកាលពីថ្ងៃសៅរ៍