ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (VNExpress) ៖ ស្ត្រី​ម្នាក់​នៅ​ខេត្ត​ទៀន​យ៉ាង (Tien Giang) ដែល​អនុញ្ញាត​ឱ្យ​កូនប្រុស​របស់​គាត់​អង្គុយ​លើដំបូល​រថយន្ត​ដែល​កំពុង​បើកបរ​របស់​គាត់​ត្រូវ​បានផាក​​ពិន័យ​ចំនួន ៤ លាន​ដុង (១៧០,៥៤ ដុល្លារ​) និង​ត្រូវបាន​ដកហូត​ប័ណ្ណបើកបរ​រយៈពេល​ពីរ​ខែ​។​

​ប៉ូលិស​ចរាចរណ៍​ខេត្ត​ទៀន​យ៉ាង​នៅ​តំបន់​ដីសណ្ត​ទន្លេមេគង្គ​កាលពី​ថ្ងៃ​សៅរ៍​ទី​១៦​កក្កដា​បាន​និយាយថា ស្ត្រី​អាយុ ៣១ ឆ្នាំ​នៅ​ឃុំ​វិញ​គីម (Vinh Kim)​បាន​ខ្ចី​រថយន្ត​របស់​ឪពុក​នាង​ដើម្បី​ដឹក​កូនប្រុស​​អាយុ ១២ ឆ្នាំ​របស់​នាង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ១ កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​ក្នុង​ដំណើរការ​នោះ នាង​បាន​អនុញ្ញាត​ឱ្យ​កូនប្រុស​របស់​នាង​អង្គុយ​លើដំបូល​រថយន្ត​ដោយ​បើក​ដំបូល​ខាង​លើ​របស់​រថយន្ត​។ អ្នកបើកបរ​ម្នាក់​ដែល​តាម​ពីក្រោយ​បាន​ថត​រូបភាព​ហេតុការណ៍​នេះ​រួច​បង្ហោះ​លើ​បណ្តាញ​សង្គម​។​

​សូមបញ្ជាក់​ថា អ្នក​ដែល​ដឹក​មនុស្ស​លើដំបូល​ឡាន​ឬ​គ្រប​មុខ​ឡាន​អាច​នឹង​ត្រូវ​ផាកពិន័យ​រហូតដល់​៥​លាន​ដុង​ក្នុង​ប្រទេស​វៀតណាម​៕

​ស្ត្រី​ម្នាក់​នៅ​ខេត្ត​ទៀន​យ៉ាង ដែល​អនុញ្ញាត​ឱ្យ​កូនប្រុស​របស់​គាត់​អង្គុយ​លើដំបូល​រថយន្ត​ដែល​កំពុង​បរ​របស់គាត់ ត្រូវបាន​ផាកពិន័យ​ចំនួន ៤ លាន​ដុង​និង​ត្រូវបាន​ដកហូត​ប័ណ្ណបើកបរ​រយៈពេល​ពីរ​ខែ