ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​អាយុ​ក្រោម​១៨​ឆ្នាំ​បាន​ចេញទៅ​កាន់​ប្រទេស​ឥណ្ឌូនេស៊ី​ហើយ​ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ AFF U-18 women’s Championship 2022​។​

​ព្រឹត្តិការណ៍​នេះ​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២២ ខែកក្កដា ដល់​ថ្ងៃទី​៤ ខែសីហា ហើយ​ក្រុម​កម្ពុជា​នឹង​ប្រកួត​​នៅ​ថ្ងៃទី​២២ ខែកក្កដា ជាមួយ​ក្រុម​ថៃ​នៅ​កីឡាដ្ឋាន Gelora Jakabaring ។ នៅ​ថ្ងៃទី​២៤ ខែ​កក្ក​ជា កម្ពុជា​ជួប​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ី​នៅ​កីឡដ្ឋាន​ដដែល​ហើយ​នៅ​ថ្ងៃទី​២៨ ខែកក្កដា កម្ពុជា​ជួប​ជាមួយ​​ក្រុម​ខ្លាំង​វៀតណាម និង​ថ្ងៃទី​៣០ ខែកក្កដា កម្ពុជា​នឹង​ជួប​ប្រកួត​ចុងក្រោយ​ជាមួយ​ក្រុម​ថៃ ។​

សូមបញ្ជាក់ថា​ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​ឈុត​ធំ​ទើបតែ​បញ្ចប់​បេសកកម្ម​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ដែរ ក្នុង​ព្រឹត្តិការណ៍ AFF Women’s Championship 2022 ដោយ​កម្ពុជា​លេង​ស្មើ​​ឡាវ ១​ទល់​១ ចាញ់​វៀតណាម ០​ទល់​៣ ចាញ់​មី​យ៉ាន់​ម៉ា​០​ទល់​៣ និង​ឈ្នះ​ទី​ម័​រ​ខាងកើត ៤​ទល់ ១៕​