​ដោយៈ ទេ​ពក​ង្រី​/​កំពង់ឆ្នាំងៈ នៅ​ព្រលប់​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២២ ព្រះ​កុសល​ស​ត្ថា ឆៃ សៅ ព្រះ​រាជាគណៈ ថ្នាក់​កិត្តិយស ព្រះគ្រូ​ចៅអធិការ​វត្ត​ចន្ទ​សុរិយា​ក្រឡាញ់ ព្រះ​ជំនួយការ​សាលា​គណៈ​ខេត្តកំពង់ឆ្នាំង និង​សហការី រួម​នឹង​ពុទ្ធិ​បរិស័ទ​បាន​និមន្ត​សួរសុខទុក្ខ លោកយាយ​លោកតា​ចាស់ជរា​ចំនួន​ប្រាំមួយ​គ្រួសារ នៅ​ភូមិ​ក្រឡាញ់ ឃុំ​អូរឫស្សី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

​ក្នុងឱកាស​នោះ​ព្រះ​កុសល​ស​ត្ថា ឆៃ សៅ បាន​ពាំនាំ​សង្ឃដីកា​សាកសួរ​សុខទុក្ខ​ពី​ព្រះ​ទេព​មុនី សុខ ថា​ន ព្រះ​មេគណៈ​ខេត្តកំពង់ឆ្នាំង ដែល​កន្លងមក​ព្រះអង្គ​តែងតែ​គិតគូរ​ពី​សុខទុក្ខ​ជន​ចាស់ជរា ជន​ងាយ​រងគ្រោះ​ក្នុង​ខេត្តកំពង់ឆ្នាំង​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ​។​

​ព្រះ​កុសល​ស​ត្ថា ឆៃ សៅ បាន​មាន​សង្ឃដីកា​ផ្តាំផ្ញើ​ដល់​លោកយាយ​លោកតា​ទាំង​៦​គ្រួសារ​អោយខិត​ខំ​ថែទាំ​សុខភាព​ដើម្បី​ជា​ម្លប់​សម្រាប់​ក្រុមគ្រួសារ​អប់រំ​កូនចៅ​និង​ក្មេងៗ​ជំនាន់​ក្រោយ​អោយខិត​ខំរៀន​សូត្រ​ចៀស​អោយ​ឆ្ងាយ​ពី​អំពើ​អបាយមុខ​ផ្សេងៗ​ដែល​សង្គម​ស្អប់ខ្ពើម​។​

​ក្នុងឱកាស​នោះដែរ​ព្រះ​កុសល​ស​ត្ថា ឆៃ សៅ បាន​ឧបត្ថម្ភ​អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ បច្ច័យ និង​ទេយ្យទាន​ដល់​លោកតា​លោកយាយ​ទាំង​៦​រូប​ផងដែរ​៕​