ដោយៈសុផល/ភ្នំពេញ៖ស្រាបៀរ ABC កំពុងបោះជំហានមួយកម្រិតទៀតតាមរយៈការណែនាំពីការផលិតថ្មីផ្តាច់មុខរបស់ខ្លួនគឺ ស្រាបៀរ ABC Reserve ដែលជា ស្រាបៀររួមបញ្ចូលនូវរសជាតិវីស្គីដ៏ប្រណីត។ABCត្រូវបានគេស្គាល់តាមរយៈស្រាបៀរ"ExtraStout"ដ៏ល្បីល្បាញហើយឥឡូវនេះជាមួយនឹង " Reserve"ផលិតផលនេះនឹងអញ្ជើញអតិថិជនទៅកាន់ពិភពរសជាតិដ៏ល្អឯកពីរលាយបញ្ចូលគ្នាដែលផលិតឡើងសម្រាប់អ្នកដែលស្វែងរកអ្វីៗបន្ថែមដល់ជីវិត និងចង់ស្វែងរកបទពិសោធន៍រសជាតិថ្មីៗផងដែរ។
លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានប្រសាសន៍ថា៖ «តាមរយៈស្រាបៀរ ABC Reserve យើងខ្ញុំចង់បង្កើតបរិយាកាស ពិសេសៗទៅដល់ឱកាសជួបជុំគ្នាសម្រាប់យុវជនជំំនាន់រក្រោយតាមរយៈការទទួលបាននូវរបទពិសោធរសជាតិថ្មីបន្ថែម។ផលិតផលនេះពិតជាខុសប្លែកពីផលិតផល ដទៃ ដែលនេះបានបញ្ជាក់ឲ្យឃើញថាABCគឺជាយីហោដែលតែងតែឈានមុខគេក្នុងការបង្កើតឡើងនូវឧត្តមភាពដ៏ល្អឯកយើងខ្ញុំមានក្តីរំភើបរីករាយដែលឃើញអតិថិជនរបស់យើងខ្ញុំទទួលបាននូវរសនិយមថ្មីហើយរីករាយក្នុងពេលរាត្រីដ៏អស្ចារ្យជាមួយ “ABC Reserve”ដែលជាស្រាបៀររួមបញ្ចូលនូវរសជាតិវីស្គីដ៏ប្រណីតរបស់យើងខ្ញុំ។»
ដូចទៅនឹងស្រាបៀរ ABC Extra Stout ដែរ ស្រាបៀរ ABC Reserve ត្រូវបានផលិតដោយគ្រឿងផ្សំដែលមានគុណភាពខ្ពស់បំផុតរួមទាំងស្រូវសាលីលំដាប់ខ្ពស់ដែលផលិតតាមស្តង់ដារគុណភាពអន្តរជាតិដែលជាការច្នៃប្រឌិតរបស់កំពូលអ្នកជំនាញផលិតស្រាបៀររបស់យើង។ ស្រាបៀរ ABC Reserveគឺជាស្រាបៀរប្រភេទថ្មី មានពណ៌ មាសដ៏ប្រណីត អមដោយក្លិនក្រអូបឈ្ងុយឈ្ងប់ ព្រមទាំងរសជាតិប្រហើរពេញដប ដែលមានការរចនាថ្មីឡូយ រំលេចនូវពណ៌ទង់ដែង ជាពណ៌ប្រចាំផលិតផលនេះ។
លោកស្រី Susanne Bose ដែលកំពូលអ្នកជំនាញផលិតស្រាបៀររបស់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌាមានប្រសាសន៍ថា៖ «ការបង្កើតរូបមន្តដ៏ត្រឹមត្រូវសម្រាប់ស្រាបៀរ ABC Reserveត្រូវបានចំណាយពេលមួយយ៉ាងយូរ។ស្រាបៀររបស់យើងនេះត្រូវបានផលិតដោយការដកស្រង់មតិពីអតិថិជនរបស់យើងដើម្បីបង្កើតតុល្យភាពមួយដែ ល សមស្របគ្នា។ អ្នកពិសាអាច ទទួលបានរសជាតិស្រាបៀរស្រទន់ដែលមានក្លិនប្រហើរបែបវីស្គី ធ្វើឲ្យពួកគេទទួលបាននូវបទពិសោធន៍មួយថ្មីដែលខុសពីវីស្គី។»
ដើម្បីសម្ពោធស្រាបៀរ ABC Reserve កម្មវិធីបង្ហាញត្រូវបានរៀបចំ នៅក្នុងពិធីជប់លៀងឯកជនផ្តាច់មុខមួយត្រូវបានធ្វើឡើងដោយ មានការសហ ការជាមួយ នឹង បារ ដ៏ប្រណីតស្រស់ស្អាតបំផុតមួយក្នុងរាជធានីភ្នំពេញគឺ BarMenaka។ ជាមួយនឹងការរចនាបទ យ៉ាង ពិសេសពី Bar Menaka កម្មវិធីដាក់បង្ហាញរបស់ស្រាបៀរ ABC Reserveបានផ្តល់ជូននូវកម្មវីធីកម្សាន្ត ដែលមានការលាយបញ្ចូលនូវការប្រគុំតន្ត្រី និងការសម្តែងផ្សេងៗដែលនឹកស្មានមិនដល់។
ការសម្តែងនោះមានការចូលរួមសម្តែងរបស់កំពូលតារាល្បីក្នុងស្រុកគឺ អ្នកនាង ឱក សុគន្ធកញ្ញាដែលបានបង្កើតនូវបរិយាកាសដ៏អស្ចារ្យ។ បន្ទាប់មកបរិយាកាសក៏កាន់ តែពិសេសនៅពេលDJ Maily បានបង្ហាញនូវការប្រគុំតន្រី្តទាន់សម័យ។រាត្រីនេះត្រូវបានបញ្ចប់ជាមួយការប្រគុំតន្រ្តីដ៏ពិសេសផ្តាច់មុខពី DJSoda ដែលជាDJលំដាប់ កំពូលរបស់ប្រទេសកូរ៉េ។
គួរបញ្ជាក់ផងដែរថាកម្មវិធីនេះក៏មាននូវការបង្ហាញក្បាច់រាំថ្នាក់អន្តរជាតិដែលបានបង្កើតនូវបរិយាកាសយ៉ាងស្រស់ស្អាតមិនធម្មតារហូតទស្សនិកជនភ្លឹកស្មារតីថែមទៀតផង។ សកម្មភាពដ៏ពិសេសទាំងអស់នេះគួបផ្សំនឹងបរិយាកាសដ៏ល្អឥតខ្ចោះរបស់ Bar Menaka ពិតជាធ្វើឲ្យរាត្រីនេះកាន់តែមិនអាចបំភ្លេចបាន។
ស្រាបៀរ ABC Reserve នឹងមានលក់ផ្ដាច់មុខតែនៅភោជនីយដ្ឋានបារនិងក្លឹបលំដាប់ខ្ពស់នានានៅក្នុងទីក្រុងសំខាន់ៗជុំវិញប្រទេសកម្ពុជារួមមានរាជធានីភ្នំពេញ ក្រុង សៀមរាបក្រុងព្រះសីហនុក្រុងកំពង់ចាមនិងក្រុងបាត់ដំបងប៉ុណ្ណោះម្យ៉ាងទៀតយើងខ្ញុំរំពឹងថានឹងឃើញពិធីជប់លៀងពិសេសៗនឹងកើតឡើងនៅទីក្រុងសំខាន់ៗទាំងនេះផងដែរ។សូមតាមដានទំព័របណ្ដាញសង្គមរបស់ស្រាបៀរ ABCសម្រាប់ ព័ត៌មានបន្ថែម៕Ph