ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់មនុស្សបីនាក់នៅកន្លែងលក់អាហារក្នុងផ្សារមួយនៅក្រៅទីក្រុងអ៊ីនឌីយ៉ាណាប៉ូលីស(Indianapolis)ក្នុងរដ្ឋអ៊ីនឌីយ៉ាណា សហរដ្ឋអាម៉េរិកកាលពីល្ងាចថ្ងៃអាទិត្យ មុនពេលអ្នកនៅក្បែរកន្លែងកើតហេតុបាញ់សម្លាប់ជនដៃដល់។
មនុស្សពីរនាក់ទៀតបានរងរបួសក្នុងឧបទ្ទវហេតុដែលបានកើតឡើងកាលពីល្ងាចថ្ងៃអាទិត្យនៅផ្សារហ្គ្រីនវូដ ផាក ម៉ល( Greenwood Park Mall)នេះបើតាមការផ្សាយរបស់កាសែតIndianapolis Star ។
កាសែតបានរាយការណ៍ថា ប៉ូលិសជឿថា អ្នកនៅក្បែរកន្លែងកើតហេតុម្នាក់ដែលក៏មានកាំភ្លើងផងដែរបានបាញ់សម្លាប់ខ្មាន់កាំភ្លើងនិងថាជនវាយប្រហារមានតែម្នាក់ឯងនេះមានកាំភ្លើងវែងមួយដើម ព្រមទាំងទស្សនាវដ្តីកាំភ្លើងជាច្រើន។
រូបភាពវីដេអូបង្ហាញអ្នកដើរទិញអីវ៉ាន់និងនិយោជិតផ្សាររត់រកកន្លែងលាក់ខ្លួននៅពេលឮសម្លេងកាំភ្លើង។
ប៉ូលិសមិនបានបញ្ចេញឈ្មោះជនវាយប្រហារទេឬជនរងគ្រោះទេ ។
ការបាញ់ប្រហារនេះកើតឡើងចំពេលមានការព្រួយបារម្ភទូទៅអំពីអំពើហិង្សាដោយកាំភ្លើងដែលអាចបញ្ចៀសបាននៅតាមសាលារៀន កន្លែងធ្វើការ ផ្សារនិងទីសាធារណៈនៅសហរដ្ឋអាម៉េរិក។សូមបញ្ជាក់ថាមានការបាញ់ប្រហារសម្លាប់មនុស្សច្រើនៗចាប់តាំងពីខែឧសភានៅហាងលក់គ្រឿងទេសនិងភេសជ្ជៈមួយនៅញូវយ៉ក នៅសាលាបឋមសិក្សាមួយនៅតិចសាស់ និងលើក្បួនដង្ហែអបអរទិវាឯករាជ្យជាតិអាម៉េរិកនៅរដ្ឋអ៊ីលីណយ ដោយបង្កអោយមានការជជែកពិភាក្សាគ្នាយ៉ាងក្តៅគគុកនៅអាម៉េរិកអំពីច្បាប់កាន់កាំភ្លើង៕
ទិដ្ឋភាពនៅក្រៅផ្សារហ្គ្រីនវូដ ផាក ម៉លដែលរងការបាញ់ប្រហារ