​ជម្រុញ​ឱ្យ​កងកម្លាំង​ការពារ​ព្រំដែន​ខិតខំ​ទប់ស្កាត់​រាល់​បទល្មើស​

1227
ចែករម្លែក
  • 17
    Shares

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​មេបញ្ជាការរង​យោធភូមិភាគ​ទី​៤​និង​ជា​មេបញ្ជាការ​តំបន់​ប្រតិ​ប​ត្ត​ការ​សឹក​រង​ខេត្តព្រះវិហារ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ចាន់​សុ​ភ័​ក្ត្រា​បាន​ជំរុញ​ដល់​កងកម្លាំង​ដែល​ការពារ​តាម​ព្រំដែន ចំណុះឱ្យ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តព្រះវិហារ​។​

​រំលឹក​ពួកគាត់​ធ្វើយ៉ាងណា​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​ដើម្បី​ទប់ស្កាត់​អោយបាន​នូវ​បទល្មើស​ផ្សេងៗ​ជាពិសេស​បទល្មើស​គ្រឿងញៀន​ការ​លបលួច​ឡើងទៅ​កាប់​ឈើ​គ្រញូង​នៅក្នុង​ទឹកដី​ថៃ​ដោយ​ខុសច្បាប់​ជាដើម ហើយ​ត្រូវមាន​សាមគ្គីភាព​ក្នុង​អង្គភាព​ឲ្យ​បានល្អ​ប្រសើរ​បន្ថែមទៀត​។

​ថ្លែង​បែបនេះ​ខណៈពេលដែល​លោក​មេបញ្ជាការ​ដឹកនាំ​មេបញ្ជាការ បញ្ជា​ការរង នាយសេនាធិការ​របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តព្រះវិហារ​ចុះ​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​និង​ដាក់​ផែនការ​ដល់​ថ្នាក់ដឹកនាំ​វរ​សេនា​តូច​លេខ​១ និង​វរ​សេនា​តូច​លេខ​២ ចំណុះឱ្យ​តំបន់​ប្រតិ​ប​ត្ត​ការ​សឹក​រង​ខេត្តព្រះវិហារ​។

យោងតាម​បទបញ្ជា​ក​មេបញ្ជាការ​យោធ ភូមិភាគ​ទី​៤ ក៏ដូចជា​មេបញ្ជាការ​កងទ័ពជើងគោគ​ស្តីពី​ការទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ផ្សេងៗ​នៅ​មូលដ្ឋាន​វរ​សេនា​តូ​វ​លេខ​២ វរ​ការពារ​ព្រំដែន​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨ នេះ​។​

​ក្នុងឱកាស​នោះដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ចាន់ សុ​ភ័​ក្ត្រា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត ព្រះវិហារ​ក៏បាន​ថ្លែង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​វរ​សេនា​តូច​លេខ​១ និង​លេខ​២ ក្នុងការ​សហការគ្នា​បាន​យ៉ាង​ល្អ​ជាមួយនិង​អាជ្ញាធរ​ដែនដី​ក្នុងការ​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​។

លោក​ក៏បាន​ដាស់តឿន​ដល់​បងប្អូន​កងទ័ព​ទាំងអស់​ត្រូវ​នាំ​ក្រុមគ្រួសារ​ទៅ​បោះឆ្នោតអោយ​បាន​គ្រប់ៗ​គ្នា​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ ដើម្បី​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល អាណត្តិ​ទី​៦​នេះ​។​

​ក្នុង​ការចុះ​បើក​កិច្ចប្រជុំ​នេះដែរ​លោក​ចាន់​សុ​ភ័​ក្ត្រា​ក៏បាន​នាំយក​ថវិកា​ចំនួន​៧​លាន​រៀល​ប្រគល់ជូន​វរ​សេនា​តូច​លេខ​១​និង​លេខ​២​សម្រាប់​កសាង​អង្គភាព​ដែល​ថវិកា​ទាំងអស់នេះ​ជា​ថវិកា​ផ្ទាល់​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ម៉ន មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី​៤ ហើយ​លោក​ក៏បាន​ចុះ​សិក្សា​ពិនិត្យមើល​ការសាងសង់​ការដ្ឋាន​ប​ញ្ជា​ការ​ផងដែរ​៕S/​

​ជម្រុញ​ឱ្យ​កងកម្លាំង​ការពារ​ព្រំដែន​ខិតខំ​ទប់ស្កាត់​រាល់​បទល្មើស​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ