ដោយ៖ដេប៉ូ/កំពង់ស្ពឺ៖ លោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត ស្ថិតនៅឃុំវល្លិ៍ស និងបណ្ណាល័យអេឡិចត្រូនិក នៅឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ពិធីសម្ពោធនេះដែរបានរៀបចំឡើងនាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ដោយគេរំពឹងថានឹងជួយបន្ថែមទៀតនូវការសិក្សាស្រាវជ្រាវចំពោះសិស្សានុសិស្ស និង និស្សិតពីព្រោះថាវាជាបណ្តាល័យទំនើបប្រកដោយគុណភាព។
គួរបញ្ជាក់ថា មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត និងបណ្ណាល័យអេឡិចត្រូនិកនេះ ជាជំនួយឧបត្ថម្ភរបស់អង្គការ ឡៃអិនក្លឹប ប្រទេសកូរ៉េ ដើម្បីជួយលើកស្ទួយវិស័យអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ និងជាមជ្ឈមណ្ឌលពហុជំនាញក្នុងការផ្ដល់សេវាអប់រំ ទៅតាមសេចក្ដីត្រូវការរបស់ សិស្សានុសិស្ស និងប្រជាជននៅក្នុងសហគមន៍៕