ដោយៈ សុផល / ភ្នំពេញ៖ តើបងប្អូនមានអ្វីចង់សួរពាក់ព័ន្ធ ទៅនឹងស្លាកលេខកម្ពុជា និងស្លាកលេខរាជធានី-ខេត្ត (លេខពិសេស និងពិសេសផ្ទាល់ខ្លួន) ដែរឬទេ?
នៅថ្ងៃទី២៨ ចុងខែកក្កដានេះ កម្មវិធី MPWT LIVE SHOW នឹងប្រព្រឹត្តទៅក្រោម ប្រធានបទ “លក្ខណៈពិសេស នៃស្លាកលេខកម្ពុជា និងស្លាកលេខរាជធានី-ខេត្ត (លេខពិសេស និងពិសេសផ្ទាល់ខ្លួន)” ដោយមានការចូលរួមពីវត្តមាន លោកស្រី កុយ សុដានី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការគ្រប់គ្រង ការលក់លេខចុះបញ្ជីរថយន្ត ជាវាគ្មិនកិត្តិយស ក្នុងកម្មវិធី។
បងប្អូនប្រជាពលរដ្ឋ អាចចោទសួរ មកកាន់កម្មវិធី ដោយទម្លាក់សំណួរ ចូលក្នុងខមិន (Comment) ខាងក្រោម ដើម្បីអាចធ្វើការជ្រើសរើស មកឆ្លើយតបជូន ក្នុងកម្មវិធីផ្សាយ ផ្ទាល់នេះ។
កម្មវិធីផ្សាយផ្ទាល់នេះ តាមរយៈហ្វេសប៊ុករបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ( https://www.facebook.com/mpwt.gov.kh ) នាថ្ងៃទី២៨ កក្កដា ២០២២ ម៉ោង ៩:០០ នាទីព្រឹក៕/V