​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ នា​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២២ លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កីឡា បាន​អញ្ជើញ​បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការប្រើប្រាស់ ព័ត៌មានវិទ្យា សម្រាប់​ការ​ស្រង់​ទិន្នន័យ និង​ស្ថិតិ​កម្រិត​១ ជា​ផ្លូវការ​ប្រព្រឹត្ត នៅ​សាលប្រជុំ នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា ក្នុង​ព​ហ​កីឡដ្ឋាន​ជាតិ ។​

​លោក អ៊ុក សិទ្ធិ​ជាតិ បាន​មានប្រសាសន៍ថាៈ វគ្គ​នេះ​មាន​សារសំខាន់ ដល់​ម​ន្រី្ត​ជំនាញ របស់​យើង ចេះ​ប្រើប្រាស់​កម្មវិធី ដើម្បី​យកទៅ​អនុវត្តន៍​ការងារ ដោយសារ​ប្រទេស​កម្ពុជា យើង មានការ​រីកចម្រើន​គ្រប់​វិស័យ ជាពិសេស​វិស័យ​អប់រំ​កាយ និង​កីឡា រីកចម្រើន គួរ​ឲ្យ​កត់សម្គាល់ ។ សព្វថ្ងៃនេះ យើង​កំពុង​ពង្រឹង​ផ្នែក​បច្ចេកទេស ត្រៀមខ្លួន​រៀបចំ ព្រឹត្តិការណ៍ ការប្រកួត​កីឡា SEA GAMES 2023 លើក​ទី​៣២ នៅ​ប្រទេស​កម្ពុជា តែម្តង​។​

​លោក​បាន​បន្តថាៈ សិក្ខាកាម​ទាំងអស់ ត្រូវយក​ចំណេះដឹង​នេះ អនុវត្ត​ឲ្យ​បានល្អ​ប្រសើរ ក្នុង​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​ជាតិ ឆ្នាំ​២០២២ លើក​ទី​៣ ដោយមាន​ការចូលរួម ក្រុម​កីឡាករ -​កីឡាការិនី ២៥ រាជធានី ខេត្ត និង​ក្រសួង ៣ ទៀត ដែលមាន ៣០ ប្រភេទ​កីឡា​ដែល​ប្រព្រឹត្ត នា​ខែវិច្ឆិកា ខាងមុខនេះ​៕/V​