ដោយ:មុនីរ័ត្ន/ភ្នំពេញៈ​ លោកញ៉ែម​ អេន​ បានលាលែងពីសមាជិកគណ:កម្មាធិការនាយកនឹងប្រធានគណកម្មាធិការគណបក្សខ្មែរស្រឡាញ់ជាតិខេត្តសៀមរាប​ ចូលរួមជាមួយគណបក្សខ្មែររួបរួមជាតិ​ របស់លោកញ៉ឹក ប៊ុនឆៃ។

គណបក្សខ្មែររួបរួមជាតិ​ បានតែងតាំងលោក ញ៉ែម​ អេន​ ជាបេសកជនពិសេសរបស់លោក ញឹក​ ប៊ុនឆៃ​ ប្រធានគណបក្សខ្មែររួបរួមជាតិ​ ចុះជួយពង្រឹងមូលដ្ឋាន។ នេះបេីយោងតាមសេចក្តីសម្រេចចុះថ្ងៃទី១៨​ ខែកក្កដា​ ឆ្នាំ២០២២។

លោកញ៉ែម​ អេន​ បានឱ្យដឹងថា​ លោកបន្តដំណើរ​ចូលរួមជាមួយគណបក្សខ្មែររួបរួមជាតិ ដឹកនាំដោយលោក ញ៉ឹក ប៊ុនឆៃ ។យើងរួបរួមដើម្បីប្រយោជន៍ជាតិ​ និងប្រយោជន៍សាធារណៈ​ ដោយមិនយកខ្មែរណាមួយធ្វើជាសត្រូវឡើយ​ ។ដាច់ខាត ចង្កឹះមួយចង្កឹះដប់។ល។​
លោកបន្តថាលោកចូលរួមជាមួយគណបក្សខ្មែររួមរួមជាតិ ហើយការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០២៣លោកសង្ឃឹមថានឹងមានអាសន:ក្នុងរដ្ឋសភា​ ជាក់ជាមិនខាន ។

សូមជម្រាបថា​ លោកញ៉ែម អេន ជាអ្នក​ថតរូប​នៅ​មន្ទីរ ស‑២១ របស់​ខ្មែរ​ក្រហម។ កាល​ពី​ឆ្នាំ​មុន លោក​បាន​លាលែង​តំណែង​ពី​អភិបាល​រង ស្រុក​អន្លង់វែង ដើម្បី​មក​ចូល​រួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ ក្រោយមកទៅចូលរួមជាមួយគណបក្សខ្មែរស្រឡាញ់ជាតិ​ ហេីយបានលាលែងមកចូលរួមជាមួយគណបក្សខ្មែររួបរួមជាតិ​ របស់លោកញឹក​ ប៊ុនឆៃ៕srn