7873
ចែករម្លែក

(​មណ្ឌលគិរី​)៖​អតីត​សមាជិក​ក្រុមប្រឹក្សាឃុំ​មាន​វ័យ​ជាង​៦០​ឆ្នាំ​ម្នាក់​ពិការ​ជើង​ក្រោយ​ធ្លាក់​ពីលើ​ដើម​ស្វាយ​បានទទួល​បានការ​សួរ​សុខ​ទុក​ពី​មេបញ្ជាការរង​យោធា​ខេត្ត​និង​ក្រុម​កា​ងារ​បក្ស​ប្រជាជន​ឃុំ​ស្រែ​ខ្ទុ​ម​ស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី​។​ការចុះ​សួរ​សុខ​ទុក​ខាងលើ​បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​២២​ខែកក្កដា​ឆ្នាំ​២០១៧​ស្ថិតនៅ​លំនៅដ្ឋាន​លោក​ឯង វុទ្ធី ហៅ​តាវ តាម​បណ្តោយ​ផ្លូវ​ឡ៉ា​ប៉ា​ខេ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​

លោក​ប៊ុត​សំ​អ៊ែ​ល​មេឃុំ​ស្រែ​ខ្ទុ​ម​មានមតិ​ផ្តាំផ្ញើ​រថា​នេះ​ជា​ទឹកចិត្ត​របស់​សប្បុរសជន​និង​ក្រុម​កា​ងារ​បក្ស​ប្រជាជន​ឃុំ​ស្រែ​ខ្ទុ​ម​ដែល​តែងតែ​ចុះ​ចែករំលែក​ការលំបាក​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​និង​មន្ត្រីរាជការ​ដែល​ជួប​ការលំបាក​ជា​បន្តបន្ទាប់​។​ចំពោះ​អំណោយ​ដែល​នាំយក​ជាមួយ​នោះ​រួមមាន​ស្បៀងអាហារ​និង​ថវិការ​មួយចំនួន ដើម្បី​ប្រគល់ជូន​លោក​ឯក វុទ្ធី អាយុ​ជាង​៦០​ឆ្នាំ​ផងដែរ​។​

​លោក​ហ៊ួ​ត​រ័ត្ន​មេបញ្ជាការរង​យោធា​ខេត្ត​បាន​បញ្ជាក់ថា​លោក​ឯក​វុទ្ធី​កំពុង​រស់នៅ​ជូ​ប​ការលំបាក​ក្នុង​កំរិតជីវភាព​ព្រោះ​មិនមាន​ភរិយា​ហើយ​បាន​ចិញ្ចឹម​ចៅៗ​ច្រើន​នាក់​ដោយ​ឳ​ពុក​ម្តាយ​ចេញទៅ​ធ្វើការ​នៅ​ស្រុក​ឆ្ងាយ​។​លោក​ក៏បាន​ផ្តាំផ្ញើរ​ឱ្យ​អតីត​សមាជិក​ក្រុមប្រឹក្សាឃុំ​ខាងលើ ព្យា​យា​ព្យាបាល​របួស​ឱ្យបាន​ឆាប់​ជាសះស្បើយ​ដើម្បី​ជា​ម្លប់​កូនចៅ​បន្តទៀត​។

​លោក​ឯង​វុទ្ធី​ហៅ​អ៊ុ​តាវ​បាន​សំដែង​ភាព​ត្រេកអរ​ចំពោះ​ការចូលរួម​ចែករំលែក​នូវ​ការលំបាក​របស់គាត់​និង​បាន​ថ្លែងអំណរគុណ​ដល់​ក្រុម​កា​ងារ​បក្ស​ប្រជាជន​ដែល​តែងតែ​សកម្ម​ចុះជួយ​ពលរដ្ឋ​ដែល​ប្រឈម​និង​បញ្ហា​ទូទាំងប្រទេស​៕S/​ដោយៈ​សាត​ចាន់​បុត្រ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ