​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី​តួ​ក​គី​លោក រី​ស៊ី​ប ថា​យ​យី​ប អឺ​ដូ​ហ្គាន (Recep Tayyip Erdogan) កាលពី​ថ្ងៃ​ចន្ទ​ទី​១៨​កក្កដា​បាន​បន្ត​ការ​គំរាម​របស់គាត់​ដើម្បី “​បង្ក​ក​” សំណើ​សុំ​ចូល​ជា​សមាជិកភាព​អង្គការ​ណា​តូ​ពី​សំណាក់​ស៊ុយអែត​និង​ហ្វាំង​ឡ​ង់ លុះត្រាតែ​សម្ពន្ធមិត្ត​យោធា​នេះ​គោរព​តាម​លក្ខខណ្ឌ​របស់​ទីក្រុង​អង់កា​រ៉ា​។​

​នៅ​ឯ​កិច្ចប្រជុំ​កំពូល​របស់​អង្គការ​ណា​តូ​ក្នុង​ទីក្រុង​ម៉ា​ឌ្រី​ដ​កាលពី​ចុង​ខែ​មិថុនា លោក​អឺ​ដូ​ហ្គាន​បាន​អំពាវនាវ​ឱ្យ​ប្រទេស​ទាំង​ពីរ “​ធ្វើ​ផ្នែក​របស់​ពួកគេ​” ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ហើយ​​បាន​ចោទប្រកាន់​ពួកគេ​ពី​បទ​ផ្តល់​ជម្រក​ដល់​ពួក​សកម្មប្រយុទ្ធ​ឃឺ​ដ​ខុសច្បាប់​។​

​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ ពោលគឺ​មួយថ្ងៃ​នៅ​មុន​កិច្ចប្រជុំ​កំពូល​ត្រីភាគី​ជាមួយ​រុស្ស៊ី​និង​អ៊ីរ៉ង់ លោក​អឺ​ដូ​ហ្គាន​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ថា “​ខ្ញុំ​ចង់​បញ្ជាក់​ម្តងទៀត​ថា យើង​នឹង​បង្កក​ដំណើរការ​នេះ​ប្រសិន​​បើ​ប្រទេស​ទាំងនេះ​មិន​ចាត់​វិធានការ​ចាំបាច់​ដើម្បី​បំពេញ​លក្ខខណ្ឌ​របស់​យើង​”​។​

​មេដឹកនាំ​តួ​ក​គី​បាន​បន្ថែមថា “​យើង​សូម​កត់សម្គាល់​ជាពិសេស​ថា ស៊ុយអែត​មិន​មាន​រូប​ភាពល្អ​លើ​បញ្ហា​នេះ​ទេ​”​។​

​កាលពីដើម​ខែ​នេះ អង្គការ​ណា​តូ​បានចាប់ផ្តើម​នីតិវិធី​នៃ​ការចូល​ជា​សមាជិក​របស់​ស៊ុយអែត​និង​ហ្វាំង​ឡ​ង់ បន្ទាប់​ពី​កិច្ចព្រមព្រៀង​មួយ​ត្រូវបាន​ធ្វើ​ជាមួយ​តួ​ក​គី ដែល​រារាំង​ប្រទេស​តំបន់ន័​រ​ឌី​ក (Nordic) ទាំង​ពីរ​មិន​ឱ្យ​ចូលរួម​។​

​លោក​អឺ​ដូ​ហ្គាន​បានចោទប្រកាន់​ប្រទេស​ទាំងពីរ​ថា​ជា​ជម្រក​សម្រាប់​ពួក​សកម្មប្រយុទ្ធ​ឃឺ​ដ ជាពិសេស​គូសបញ្ជាក់​ពី​គណបក្ស​ពលករ​ឃឺ​ដ (PKK) ខុសច្បាប់ ដែល​គាត់​ព្យាយាម​កម្ទេច និង សម្រាប់​ការលើកកម្ពស់ “​អំពើ​ភេរវកម្ម​” ។​

​នៅ​ទីក្រុង​វ៉ាស៊ីនតោន អ្នកនាំពាក្យ​ក្រសួងការបរទេស​អាម៉េរិក លោក ណេ​ត ប្រា​យ មិន​បាន​ឆ្លើយតប​ដោយ​ផ្ទាល់​ទេ នៅពេល​ត្រូវ​បាន​សួរ​អំពី​ការកត់សម្គាល់​របស់​លោក​អឺ​ដូ​ហ្គាន​ប៉ុន្តែ​បាន​និយាយសំដៅ​​ទៅលើ​ភ្លើង​ខៀវ​របស់​តួ​ក​គី​ក្នុងអំឡុងពេល​កិច្ចប្រជុំ​កំពូល​របស់​អង្គការ​ណា​តូ​អំពី​សមាជិកភាព​អង្គការ​ណា​តូ​របស់​ប្រទេ​សន័រឌី​ក​ទាំងពីរ​។​

​លោក​ប្រាយ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​តួ​ក​គី ហ្វាំង​ឡ​ង់ ស៊ុយអែត ពួកគេ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ត្រីភាគី​នៅ​ទីក្រុង​ម៉ា​ឌ្រី​ដ​ដើម្បី​កំណត់​ដំណើរការ​នេះ​ឱ្យ​ទៅ​មុខ​”​។​

​លោក​បាន​និយាយថា “​សហរដ្ឋ​អាម៉េរិក​នឹង​បន្ត​ធ្វើការ​ជាមួយ​ប្រទេស​ទាំង​បី​នេះ ដើម្បី​ឃើញ​ដំណើរការ​ចូល​ជា​សមាជិក​និង​ការ​ផ្តល់​សច្ចាប័ន​នៅទីនេះ​និង​ជុំវិញ​ពិភពលោក​មាន​ភាព​រហ័ស​និង​មាន​ប្រសិទ្ធ​​ភាព​តាម​ដែល​អាច​ធ្វើទៅបាន​”​។​

​លោក​អឺ​ដូ​ហ្គាន​គ្រោង​នឹង​ឡើង​យន្តហោះ​ទៅ​កាន់​ទី​ក្រុងតេអេ​រ៉ង់​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ដើម្បី​ពិភាក្សា​នៅ​ថ្ងៃ​អង្គារ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន និង​ប្រធានាធិបតី​អ៊ីរ៉ង់​លោក អេ​ប្រា​ហ៊ីម រ៉ៃ​ស៊ី (Ebrahim Raissi) ដែល​លោក​សង្ឃឹមថា​នឹង​ទទួល​បាន​ភ្លើង​ខៀវ​សម្រាប់​អន្តរាគមន៍​ប្រដាប់អាវុធ​នៅ​ភាគ​ពាយព្យ​ប្រទេស​ស៊ី​រី​។​

​ទីក្រុង​អង់កា​រ៉ា​បាន​គំរាម​ចាប់តាំងពី​ចុងខែ​ឧសភា​ដើម្បី​ចាប់ផ្តើម​ប្រតិបត្តិការ​មួយ​ដើម្បី​បង្កើត “​តំបន់​សន្តិសុខ​” ប្រវែង ៣០ គីឡូម៉ែត្រ​នៅ​តាម​បណ្តោយ​ព្រំដែន​របស់​ខ្លួន​ដើម្បី​ដោះស្រាយ​នឹង​យុទ្ធ​​ជន​ឃឺ​ដដែល​កំពុង​បះបោរ​ប្រឆាំង​នឹង​រដ្ឋ​តួ​ក​គី​។​

​ទាំង​ក្រុងតេអេ​រ៉ង់​និង​ទីក្រុង​មូ​ស្គូបា​ន​សម្តែង​ការប្រឆាំង​រួចហើយ​ចំពោះ​ការវាយលុក​បែបនេះ​។​

​រុស្ស៊ី តួ​ក​គី និង​អ៊ីរ៉ង់ សុទ្ធតែ​ជា​តួអង្គ​សំខាន់​ក្នុង​សង្គ្រាម ដែល​ហែកហួរ​ស៊ី​រី​តាំងពី​ឆ្នាំ ២០១១ ដោយ​ទីក្រុង​មូ​ស្គូ​និង​តេ​អេ​រ៉ង់​គាំទ្រ​របប​លោក បា​សា អាល់​អាសាដ និង​ទីក្រុង​អង់កា​រ៉ា​គាំទ្រ​ពួក​ឧទ្ទាម​៕

ប្រធានាធិបតី​តួ​ក​គី​លោក រី​ស៊ី​ប ថា​យ​យី​ប អឺ​ដូ​ហ្គាន