ដោយ៖ សុវណ្ណកុម្ភៈ/ភ្នំពេញ៖​ក្រុមបាល់ទាត់ជម្រើសជាតិនារីបានធ្វើដំណើរទៅដល់ទីក្រុងប៉ាឡាំបាងប្រទេសឥណ្ឌូនេស៊ីហើយកាលពីល្ងាចម្សិលមិញនេះដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ AFF U18 WOMEN’S CHAMPIONSHIP 2022 ។

ព្រឹត្តិការណ៍នេះនឹងចាប់ផ្ដើមពីថ្ងៃទី២២​ កក្កដា ដល់ថ្ងៃទី៤ ខែសីហា។ ក្រុមកម្ពុជានឹងជួបប្រកួតជាមួយក្រុមបាល់ទាត់នារីថៃនៅថ្ងៃទី២២ កក្កដាតែម្ដងនៅកីឡាដ្ឋាន Gelora Jakabaring ។ថ្ងៃទី២៤ កក្កដាការប្រកួតដែលធ្វើនៅកីឡដ្ឋានដដែលនោះ កម្ពុជាជួបជាមួយម្ចាស់ផ្ទះឥណ្ឌូនេស៊ីថ្ងៃទី២៨ កក្កដាជួបជាមួយក្រុមខ្លាំងវៀតណាម និងចុងក្រោយនៅថ្ងៃទី៣០ កក្កដាប្រកួតចុងក្រោយជាមួយក្រុមខ្លាំងថៃ ។

ថ្ងៃនេះក្រុមកម្ពុជាចាប់ផ្ដើមហ្វឹកហាត់ឡើងវិញនៅប្រទេសឥណ្ឌូនេស៊ីដើម្បីរង់ចាំថ្ងៃប្រកួតមកដល់៕