ដោយៈ សុផល / ភ្នំពេញ​៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​អង្គារ ទី​១៩ ខែកក្កដា ឆ្នាំ​២០២២ ។ កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នាឱកាស​នោះ បានអនុម័ត​ទទួលយក សេចក្តីព្រាងច្បាប់​ចំនួន​៤ ដែលជា​សំណើ​របស់​រាជរដ្ឋាភិបាល ប្រគល់ជូន​គណៈកម្មកា​រ ជំនាញ​រដ្ឋសភា ពិនិត្យ​សិក្សា ដែល​នៅ​ក្នុងនោះ មាន​សេចក្តីព្រាងច្បាប់ ស្តីពី​វិសោធនកម្ម មាត្រា​មួយចំនួន នៃ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ធម្មនុញ្ញ​បន្ថែម ផងដែរ​។

​សេចក្តីព្រាងច្បាប់​ទាំង​៤ ដែល​គណៈកម្មាធិការ​អចិន្ត្រៃយ៍ អនុម័ត​ទទួល​យកមក​ពិនិត្យ​សិក្សា មានៈ​
១- សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ចូល​ជា​ភាគី នៃ​អនុសញ្ញា​ស្តីពី​ជំនួយ​ក្នុងករណី​មាន​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ ឬ​គ្រោះអាសន្ន​វិទ្យុសកម្ម​។​
២- សេចក្តីព្រាងច្បាប់ ស្តីពី​ការគ្រប់គ្រង​ចំណូល​មិនមែន​សារពើពន្ធ​។​
៣- សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​៖
-​កិច្ចព្រមព្រៀង រវាង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ តំបន់​សេដ្ឋកិច្ច ពិសេស​ម៉ា​កាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ស្តីពី​ការលុបបំបាត់ ការយកពន្ធ​ត្រួតគ្នា ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល និង​ការបង្ការ​ការ​គេចវេស​ពន្ធ និង​ការចៀសវាង​ពន្ធ
– កិច្ចព្រមព្រៀង រវាង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​តួ​ក​គី ស្តីពី​ការចៀសវាង ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​។​

៤- សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ ស្តីពី​វិសោធនកម្ម​មាត្រា​១៩ ថ្មី (​មួយ​) មាត្រា​៨៩ មាត្រា​៩៨ ថ្មី មាត្រា​១០២ ថ្មី មាត្រា​១១៩ ថ្មី (​មួយ​) និង​មាត្រា​១២៥ ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣ ថ្មី និង​មាត្រា​៤ ថ្មី នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម សំដៅ​ធានា​នូវ​ដំណើរការ​ជា ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ​។​ការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ​៕/V​